32.1 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ចក្រភព​អង់គ្លេស​ពិចារណា​បញ្ជូន​កងទ័ព​ទៅ​ជួយ​ហ្វឹកហ្វឺន​ទាហាន​អ៊ុយក្រែន

ក្រសួង​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេស កំពុងតែ​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​របស់​ខ្លួន​ទាក់ទង​នឹង​លទ្ធភាព​នៃ​ការ​បញ្ជូន​កងទ័ព​អង់គ្លេស ទៅ​បណ្ដុះបណ្ដាល​ហ្វឹកហ្វឺន​កងទ័ព​បម្រុង​អ៊ុយក្រែន ដែល​ទើប​រើស​បាន​នៅ​ពេល​ថ្មីៗ​នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស John Healey ធ្វើឡើង​ខណៈ​លោក​ស្ថិត​នៅ​រដ្ឋធានី​គៀវ កាលពី​ថ្ងៃទី​១៨ ធ្នូ ដែល​លោក​បាន​ជួប​ម្ដងទៀត​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ដោយ​បាន​បង្ហាញ​ពី​ការ​បន្ត​គាំទ្រ​ដល់​វិស័យ​ការពារ​ជាតិ​អ៊ុយក្រែន ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​លោក​រដ្ឋមន្ត្រី John Healey មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ទៅ​ដល់​របស់​ទ័ព​អង់គ្លេស ទៅ​អ៊ុយក្រែន នៅ​ពេលា​ណា​ពិតប្រាកដ​ទេ។ ទោះយ៉ាងណា លោក​បញ្ជាក់​ថា ផែនការ​មួយ​នេះ​វា​មាន​ក្នុង​យុទ្ធសាស្ត្រ​អង់គ្លេស ដែល​ត្រូវ​ជួយ​ពង្រឹង​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​អ៊ុយក្រែន។ ចក្រភព​អង់គ្លេស ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​ជួយ​ហ្វឹកហាត់​ទ័ព​អ៊ុយក្រែន...

តើ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​ចង់​ល្បួង​រុស្ស៊ី​ចូល​តុ​ចរចា ដោយ​ឱ្យ​អ៊ុយក្រែន​ឈប់​បាញ់​មីស៊ីល​ដាក់​រុស្ស៊ី?

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ការ​រីករាយ​បន្ទាប់ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បង្ហាញ​ជំហរ​ជំទាស់​នឹង​រដ្ឋការ​លោក បៃដិន ដែល​បើក​សិទ្ធិ​ឱ្យ​អ៊ុយក្រែន ប្រើ​មីស៊ីល​បាញ់​ឆ្ងាយ​របស់​សហរដ្ឋ​អាមេរិក បាញ់​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។ តាម​សារព័ត៌មាន The Moscow Times អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ហៅ​ជំហរ​របស់​លោក ដូណាល់ ត្រាំ ថា​ជា​ការពិត...

ការ​ត្រឡប់​មក​វិញ​របស់​លោក ដូណាល់ ត្រាំ ទៅ​កាន់​សេតវិមាន កំពុង​តែ​បំភ័យ​ចិន

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ទៅ​កាន់​សេតវិមាន​វិញ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា។ លោក ដូណាល់ ត្រាំ ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​បង្កើត​កិច្ចព្រមព្រៀង ដោយ​ប្ដេជ្ញា​ថា​នឹង​ធានា​បាន​នូវ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ល្អ​បំផុត​សម្រាប់​ទីផ្សារ​អាមេរិក​ម្ដង​ទៀត​នោះ លើក​ឡើង​ថា យុទ្ធសាស្ត្រ​របស់​លោក នឹង​ស្ដារ​ឡើងវិញ​នូវ​ឧត្តមភាព​នៃ​មហាអំណាច​សេដ្ឋកិច្ច​ទី​១ នៃ​ពិភពលោក​ជាមួយ​នឹង​ការ​ប្រឆាំង​របាំង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន។ ក្នុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ ទីក្រុង​ប៉េកាំង បាន​មើល​ឃើញ​ថា គោលនយោបាយ​ការបរទេស​របស់​លោក ត្រាំ ជាមួយ​ចិន ជា​ការ​ផ្តល់​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​អាមេរិក​បាន​ផ្តល់​បណ្ដាញ​ទីប្រឹក្សា​មហាសេដ្ឋី​របស់​ខ្លួន...

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ត្រាំ សន្ទនា​ជាមួយ​លោក ហ្សេឡេនស្គី លោក ពូទីន រឿង​សង្គ្រាម

ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បើក​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ឆ្នោត​ជា​ម្ចាស់​សេតវិមាន​ឡើង​វិញ​សម្រាប់​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ។ តាម​សេចក្ដី​រាយការណ៍​ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កិច្ចសន្ទនា​គ្នា​រវាង​លោក ត្រាំ និង​លោក ពូទីន បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន តែ​ទើប​ត្រូវ​បាន​មន្ត្រី​ស្និទ្ធ​នឹង​លោក ត្រាំ បាន​បញ្ចេញ​ព័ត៌មាន​នៅ​ថ្ងៃទី​១១ វិច្ឆិកា។ នាយក​កិច្ចការ​ទំនាក់ទំនង​ខាង​លោក ត្រាំ គឺ​លោក...

លោក ពូទីន ត្រៀម​ខ្លួន​ជួប​លោក ត្រាំ ដែល​សន្យា​ថា​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា បាន​អបអរ​សាទរ​ជ័យជម្នះ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ថា​ក្រុង​មូស្គូ ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ពី​គណបក្ស​សាធារណរដ្ឋ។ ជាមួយ​នឹង​ការ​កោតសរសើរ​លោក ត្រាំ ដែល​បាន​បង្ហាញ​ភាព​ក្លាហាន​នៅ​ពេល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ម្នាក់​ប៉ុនប៉ង​ធ្វើ​ឃាត លោក ពូទីន ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​សន្ទនា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​ជាប់​ឆ្នោត​រូប​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃ​សុក្រ ទី​៨ វិច្ឆិកា។ ក្នុង​ការ​កត់សម្គាល់​ជា​សាធារណៈ​លើកដំបូង​ចាប់តាំងពី​ជ័យជម្នះ​របស់​លោក...

ក្រុម​អ្នកវិភាគ​ខ្មែរ​ថា​ប្រជាធិបតេយ្យ​នៅ​បរទេស​មិន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​រដ្ឋការ​ថ្មី​អាមេរិកាំង​ឡើយ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ សម្ដែង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ធ្លាក់​ចុះ​នូវ​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បន្ទាប់ពី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​សាជាថ្មី។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា បើ​ពិនិត្យ​លើ​អត្តចរិត និង​គោលនយោបាយ​ការបរទេស​ពី​លោក ដូណាល់ ត្រាំ ក៏ដូចជា​គណបក្ស​សាធារណរដ្ឋ ជា​រួម​បាន​បង្ហាញ​ថា ការ​ជំរុញ...

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី ហារីស ទទួលស្គាល់​ការ​ចាញ់​ឆ្នោត និង​ថ្លែង​ជូនពរ​លោក ដូណាល់ ត្រាំ

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស បាន​ថ្លែង​ទទួលស្គាល់​បរាជ័យ​របស់​អ្នកស្រី​ដែល​ចាញ់​ឆ្នោត​អតីត​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​ក្រុម​អ្នកគាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី ឱ្យ​ទទួលស្គាល់​បរាជ័យ និង​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ។ ក្នុង​ទឹកមុខ​ញញឹម និង​ពោរពេញ​ដោយ​មោទនភាព អ្នកស្រី ហារីស ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ដែល​មាន​អ្នក​ខ្លះ​សម្រក់​ទឹកភ្នែក​សោកស្ដាយ​ដែល​ជ័យជម្នះ​មិន​គួរ​បាន​ទៅ​លោក ដូណាល់ ត្រាំ។ អ្នកស្រី ហារីស ចាប់​យក​ទីកន្លែង​មួយ​ក្នុង​សាកលវិទ្យាល័យ Howard ក្នុង​ទីក្រុង​វ៉ាស៊ីនតោន...

លោក ដូណាល់ ត្រាំ បាន​វិល​ត្រឡប់​មក​កាន់​សេតវិមាន​ជា​ថ្មី​ក្រោយ​យក​ឈ្នះ​អ្នកស្រី កាម៉ាឡា ហារីស

នៅ​ទីបំផុត លោក ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ គឺជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤ នេះ ដោយ​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​ច្រើន​ជាង​អ្នកស្រី កាម៉ាឡា ហារីស បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ ក្នុង​សំឡេង​អង្គ​បោះឆ្នោត ២៧៧ ដែល​បង្ហាញ​នូវ​ភាព​រឹងមាំ​ថា​លោក ត្រាំ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ចំណែក​អ្នកស្រី ហារីស ទទួល​បាន ២២៤ នៃ​អង្គ​បោះឆ្នោត ដែល​មិន​អាច​រត់​តាម​ទាន់​ជ័យជម្នះ​របស់​លោក ត្រាំ ឡើយ។...

ពិភពលោក​កំពុង​រង់ចាំ​មើល​ម្ចាស់​ថ្មី​នៅ​សេតវិមាន​កើត​ចេញពី​ការ​បោះឆ្នោត​ថ្ងៃទី​៥ វិច្ឆិកា នេះ

នៅ​ថ្ងៃទី​០៥ ខែ​វិច្ឆិកា ខាងមុខ​នេះ ប្រជាជន​អាមេរិក​នឹង​កាន់​សន្លឹកឆ្នោត​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន ដែល​ពេល​នេះ​បេក្ខជន​មាន​លោក ដូណាល់ ត្រាំ ជា​អតីត​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ និង​អ្នកស្រី កាម៉ាឡា ហារីស ជា​អនុប្រធានាធិបតី​អាមេរិក​នៃ​រដ្ឋការ​របស់​លោក បៃដិន មកពី​បក្ស​ប្រជាធិបតេយ្យ។ មាន​លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី ធ្វើ​ឱ្យ​គេ​នឹក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​បុរស​រូប​នេះ​ឈ្នះ​បេក្ខជន​ជា​ស្ត្រី គឺ​អ្នកស្រី Hillary Clinton តែ​នៅ​ឆ្នាំ​២០២០ បែរជា​លោក​ចាញ់​លោក បៃដិន។...

អ្នកស្រី ហារីស ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ដូណាល់ ត្រាំ

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៩ តុលា ដោយ​រំឭក​ថា បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុង​ស្វែងរក​អំណាច​គ្មាន​ដែន​កំណត់ ដែល​គ្រោះថ្នាក់​សម្រាប់​មហាអំណាច​សហរដ្ឋ​អាមេរិក។ អ្នកស្រី ហារីស បាន​ថ្លែង​ព្រមាន​ថា ការ​វិល​ចូល​សេតវិមាន​វិញ​របស់​លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ និង​ការ​ឯកភាព​ជាតិ​នៃ​ពលរដ្ឋ​អាមេរិកាំង​អាច​នឹង​គ្រោះថ្នាក់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០...

Latest news

© 2021, ដេលី. All rights reserved.