32.1 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ចិន​មិន​ផ្តល់​ជំនួយ ឯ​អាមេរិក​ព្យួរ​ជំនួយ​ដល់​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​ចាប់ផ្តើម​បារម្ភ

ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើម​អនុវត្ត​វិធាន​រឹត​បន្តឹង​ការ​ចំណាយ​ជា​ជំនួយ​ក្រៅ​ប្រទេស ដោយ​ព្យួរ​ពេលវេលា​បញ្ចេញ​ថវិកា​តាម​ការ​កំណត់​រយៈពេល ៩០​ថ្ងៃ តាមរយៈ​ការ​ចេញ​បញ្ជា​ខាង​នីតិប្រតិបត្តិ ហៅថា Executive Order ដែល​មាន​សិទ្ធិ​អនុវត្ត​ក្នុង​នាម​ជា​ប្រធានាធិបតី ដោយ​មិន​បាច់​មាន​ការ​អនុម័ត​ពី​សភា​ទាំង​ពីរ។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉កូ រូប៊ីយ៉ូ (Marco Rubio) បាន​ផ្ញើ​ទូរសារ​ទៅ​គ្រប់​ស្ថាន​បេសកកម្ម​ទូត​ទូទាំង​ពិភពលោក តាម​បញ្ជា​ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​យក​ពេល​ពិនិត្យ​លក្ខខណ្ឌ​ក្នុង​ជំនួយ​នីមួយៗ​មួយ​រយៈ។...

លោក ដូណាល់ ត្រាំ ចង់​ជួប​លោក គីម ជុងអ៊ុន ម្ដង​ទៀត ខណៈ​ក្រុង​ព្យុងយ៉ាង​បន្ត​បន្ថែម​អាវុធ​និង​ទ័ព​ទៅ​ជួយ​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​នឹង​ទាក់ទង​ទៅ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ឆាប់ៗ​នេះ ដើម្បី​បាន​ជួប​គ្នា​ម្ដង​ទៀត ដែល​ជា​ការ​បង្កើន​លទ្ធភាព​នៃ​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​រូបលោក និង​លោក ជុងអ៊ុន។ លោក ត្រាំ បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍ Fox News ដែល​លោក​ថា​លោក ជុងអ៊ុន ចូលចិត្ត​លោក ព្រោះ​លោក​និង​លោក...

ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​ព្រមាន​បញ្ជូន​អាវុធ​ថែម​ទៅ​ឱ្យ​អ៊ុយក្រែន បើ​រុស្ស៊ី​មិន​ព្រម​ចរចា​បញ្ចប់​សង្គ្រាម

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​ចូល​ទៅ​កាន់​សេតវិមាន​វិញ កាលពី​ថ្ងៃទី​២០ មករា និយាយ​ថា លោក​នឹង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ជាមួយ​នឹង​ការ​បន្ត​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន តទៅទៀត ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិន​ព្រម​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​អ៊ុយក្រែន។ តាម​សេចក្ដី​រាយការណ៍​ក្នុង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មករា នេះ លោក ត្រាំ បញ្ជាក់​ថា លោក​កំពុង​និយាយ​ជាមួយ​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន វូឡូឌីមៀ...

គន្លឹះ​សំខាន់ៗ​នៃ​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក ត្រាំ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក ដូណាល់ ត្រាំ បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៧ របស់​សហរដ្ឋ​អាមេរិក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា ឆ្នាំ​២០២៥ នេះ។ លោក ត្រាំ ជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ​ដែល​បាន​ឈ្នះ​ឆ្នោត​លើ​បេក្ខជន​ស្ត្រី​មកពី​បក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី កាម៉ាឡា ហារីស នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ពិធី​ស្បថ​ចូល​កាន់​តំណែង​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ចូលរួម​ពី​មន្ត្រី​កំពូលៗ មេដឹកនាំ​អន្តរជាតិ អ្នក​ការទូត មហាសេដ្ឋី​ពិភពលោក ព្រមទាំង​ពលរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​ក្នុង​ពិធី​ដ៏​ឱឡារិក​មួយ​នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្រោយពី​លោក ត្រាំ...

លោក ត្រាំ វិល​ចូល​សេតវិមាន៖ គេ​បារម្ភ​ថា​លោក​បង្ខំ​អ៊ុយក្រែន​ឱ្យ​ទទួល​សន្តិភាព​ពី​លោក ពូទីន

ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​ត្រូវ​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​ទី​៤៧ ក្រោយពី​លោក​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​២ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ជ័យជម្នះ​បាន​ទៅ​លើ​លោក ចូ បៃដិន ខាង​បក្ស​ប្រជាធិបតេយ្យ។ ប្រជាជន អ្នក​នយោបាយ អ្នកជំនួញ​អាមេរិកាំង រួម​នឹង​មេដឹកនាំ​ពិភពលោក ទន្ទឹង​រង់ចាំ​ការ​វិល​វិញ​នៃ​លោក ត្រាំ ទៅ​សេតវិមាន​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ ចាប់ពី​ថ្ងៃទី​២០ ខែ​មករា...

តើ​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​ផ្ដួល​របប​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា បាន​ដែរ​ឬ​ទេ?

លោក នីកូឡា ម៉ាឌូរ៉ូ ដែល​កាន់​អំណាច​នៅ​វេណេហ្ស៊ុយអេឡា តាំងពី​ឆ្នាំ​២០១៣ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ម្ដង​ទៀត​កាលពី​សប្ដាហ៍​មុន ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដឹកនាំ​ប្រទេស​ហែកហួរ​ដោយ​ហិង្សា ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ បន្ត​កាន់​អំណាច ៦​ឆ្នាំ​ទៅ​មុខ​ទៀត។ ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​វេណេហ្ស៊ុយអេឡា ទោះ​ជា​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​ក្តី តែ​វា​ផ្ទុយ​នឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល ព្រោះ​ថា​លោក ម៉ាឌូរ៉ូ កាន់​អំណាច ២​អាណត្តិ​កន្លង​មក ហើយ​ថែម​មួយ​អាណត្តិ​ទៀត​នេះ សុទ្ធតែ​បាន​មកពី​ការ​វាយ​បំបាក់​ស្មារតី ឆន្ទៈ​ប្រជាជន ដែល​មិន​បាន​ជ្រើសរើស​ជន​ផ្ដាច់ការ​រូប​នេះ​ឱ្យ​ធ្វើ​មេដឹកនាំ​វេណេហ្ស៊ុយអេឡា នោះ​ទេ។ លោក ម៉ាឌូរ៉ូ និង​បក្ស​សង្គម​និយម​របស់​លោក ឈ្នះ​ឆ្នោត​បាន​មកពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត...

ប្រទេស​ស្វីស​ប្រកាស​ត្រៀម​ទទួល​រៀបចំ​ជំនួប​កំពូល «ត្រាំ-ពូទីន» រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន

ទោះជា​ការ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ​ជួរមុខ​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កាន់តែ​ខ្លាំង និង​រីក​រាលដាល​ក៏ដោយ ក៏​ដំណើរ​ទៅ​រក​កិច្ចសន្ទនា​គ្នា​រវាង​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អាច​នឹង​កើតមាន ព្រោះ​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​បាន​ផ្ដោះផ្ដង​ពាក្យ​សម្ដី​ទន់ភ្លន់​ទៅ​រក​គ្នា​ហើយ។ ក្នុង​ស្ថានភាព​ដែល​មើល​ទៅ​អាច​មាន​កិច្ចសន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ប្រទេស​ស្វីស ជា​ប្រទេស​អព្យាក្រឹត្យ បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ ឬ​រៀបចំ​សន្និសីទ​អន្តរជាតិ​ដើម្បី​នាំ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ទោះបីជា​ប្រទេស​អឺរ៉ុប​មួយ​នេះ​ធ្លាប់​បាន​រៀបចំ​ម្ដង​រួច​ហើយ​ក្ដី​កាល​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៤។ កាលពី​ថ្ងៃទី​១២...

ឥណ្ឌា​ទាត់​ចោល​ផែនការ​របស់​ចិន​និង​រុស្ស៊ី​បង្កើត​រូបិយប័ណ្ណ​រួម​ប្រឆាំង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក

ឥណ្ឌា ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច BRICS មាន ៥​ប្រទេស ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ប្រទេស​ដៃគូ​របស់ BRICS មាន Egypt, Ethiopia, Iran, United Arab Emirates និង​ឥណ្ឌូនេស៊ី ចុងក្រោយ​គេ​ដែល​ទើប​ត្រូវ​បាន​ក្រុមប្រឹក្សា​នាយក​របស់ BRICS អនុម័ត​ទទួល​យក​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ខ្លួន។ កាលពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ រដ្ឋាភិបាល​ឥណ្ឌា...

សារ​របស់​លោក ត្រាំ គំរាម​ច្បាម​យក​ដែន​កោះ Greenland ដាណឺម៉ាក និង​ព្រែកជីក​ប៉ាណាម៉ា កំពុង​អង្រួន​ពិភពលោក

នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ លោក ដូណាល់ ត្រាំ នឹង​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ផ្លូវការ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឡើងវិញ ដែល​លោក ត្រាំ នឹង​ក្លាយ​ជា​ម្ចាស់​សេតវិមាន​រយៈពេល ៤​ឆ្នាំ​បន្ត​ពី​លោក ចូ បៃដិន។ កាលពី​ថ្ងៃទី​៦ ខែ​មករា សភា​អាមេរិក​ប្រកាស​ទទួលស្គាល់​លោក ត្រាំ ជា​បេក្ខជន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​ឈ្នះ​លើ​គូប្រជែង​មកពី​បក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី កាម៉ាឡា ហារីស...

ប្រធានាធិបតី​អ៊ុយក្រែន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​លោក ដូណាល់ ត្រាំ បង្ខំ​រុស្ស៊ី​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហាញ​ជំនឿ​ចិត្ត​ខ្លាំង​ទៅ​លើ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្ខំ​រុស្ស៊ី ឲ្យ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ សារ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ចុះផ្សាយ​ដោយ​សារព័ត៌មាន Freedom Ukraine កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៥ នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សារ​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ថ្លែង​ក្នុង​ថ្ងៃទី​១ មករា ដែល​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​អួតអាង​ប្រាប់​ប្រជាជន​រុស្ស៊ី...

Latest news

© 2021, ដេលី. All rights reserved.