TAG
ឌិញ ទៀនហ្ស៊ុង
វៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនិងព្រមព្រៀងនានាជាមួយលោក ហ៊ុន សែន
បក្សកុម្មុយនីស្តវៀតណាម ប្ដេជ្ញាចិត្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម ដែលបានព្រមព្រៀងគ្នាកន្លងមកឱ្យកាន់តែប្រសើរឡើង។
តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរនៅថ្ងៃទី២៧ មេសា នេះថា ក្នុងជំនួបពិភាក្សាជាមួយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ លោក ឌិញ ទៀនហ្ស៊ុង បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ។
បើតាមលោក ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារនោះ វៀតណាមថានឹងពង្រីកពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យនូវរាល់សេចក្តីថ្លែងការណ៍ ក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានព្រមព្រៀងគ្នាកន្លងមក។
លោកនាយករដ្ឋមន្ត្រី...