36.7 C
Phnom Penh

TAG

តំបន់ការពារពាមក្រសោប

សកម្មជន​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ស្នើ​ឱ្យ​ឈប់​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ខេត្ត​កោះកុង

សកម្មជន​ការពារ​បរិស្ថាន ដង្ហែ​ញត្តិ​ប្រគល់​ជូន​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ពី​សំណាក់​រដ្ឋបាល​ខេត្ត​កោះកុង បន្ត​ទៀត ខណៈ​មន្ត្រី​ក្រសួង​បរិស្ថាន ក៏​បាន​ទទួល​យក​ញត្តិ​នេះ​ដែរ ប៉ុន្តែ​ការ​ដោះស្រាយ​បែប​ណា​នោះ គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ខាង​ក្រសួង​នៅឡើយ​ទេ។ យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាង ១០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ទីតាំង​ម្តុំ​ផ្សារ​រាត្រី ក្បែរ​មាត់ទន្លេ ឆ្ពោះ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន ដក​ទីលាន​ចាក់​សំរាម​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ព្រោះ​ទីលាន​ចាក់​សំរាម​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​យក​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ធ្វើ​ជា​ទីលាន​ចាក់​សំរាម នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​យ៉ាង​ច្រើន...

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃកោងកាង​ដែល​ប្រឈម​បាត់បង់

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ការពារ​ព្រៃកោងកាង ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ចេញពី​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង។ បើ​តាម​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ជា​តំបន់​កំណប់​ទ្រព្យ​នៃ​ព្រៃកោងកាង​ធំ​ជាងគេ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃកោងកាង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​កំពុង​ប្រឈម​បាត់បង់​ដោយសារតែ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ផ្ទៃដី​ទំហំ​ជាង ៦៧០០​ហិកតារ (៦៧៦៨​ហិកតារ)...

Latest news

© 2021, ដេលី. All rights reserved.