TAG
ទិញភូមិគ្រឹះនៅអូស្ត្រាលី
អូស្ត្រាលីកំពុងក្លាយជាឋានសួគ៌នៃអំពើលាងលុយរបស់ក្រុមជនពុករលួយពីកម្ពុជា
បណ្ដាញផ្សាយព័ត៌មាននៃប្រទេសអូស្ត្រាលី ឈ្មោះថា theaustralian.com.au បានឱ្យដឹងថា ការលក់ភូមិគ្រឹះប្រណិតៗនៅក្នុងប្រទេសអូស្ត្រាលី កំពុងលក់ដាច់ជាខ្លាំង ដោយអ្នកទិញមកពីប្រទេសកម្ពុជា។
អ្នកមានប្រាក់ស្តុកស្ដម្ភចេញពីប្រទេសកម្ពុជា កំពុងចំណាយសាច់ប្រាក់ដល់ទៅ ៣៨លានដុល្លារអាមេរិក ដើម្បីចំណាយទៅលើការទិញភូមិគ្រឹះដ៏ប្រណិតទាំងនោះ ជាពិសេសនៅទីក្រុង Sydney។
សារព័ត៌មាននៃគេហទំព័រដដែលនេះបានដាក់ចំណងជើងថា៖ «អូស្ត្រាលីគឺជាឋានសួគ៌នៃគោលដៅនៃការលាងលុយកខ្វក់នៃរបបពុករលួយ»។
បើតាមប្រភពព័ត៌មានដដែលនេះឲ្យដឹងថា ការចំណាយសាច់ប្រាក់របស់អ្នកមានប្រាក់ស្ដុកស្ដម្ភចេញពីប្រទេសកម្ពុជា នៃលំហូរសាច់ប្រាក់ ៣៨លានដុល្លារ កំពុងត្រូវបានស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសអូស្ត្រាលី ធ្វើការស៊ើបអង្កេត។
យោងតាមលោក Bill Browder សកម្មជនប្រឆាំងអំពើពុករលួយនៃប្រទេសអូស្ត្រាលី បានឱ្យដឹងថា ក្រុមរបស់លោកកំពុងស្រាវជ្រាវអំពីលំហូរសាច់ប្រាក់ទាំងនេះដែលចេញពីប្រទេសកម្ពុជា ហើយត្រូវបានយកមកប្រើប្រាស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី...