31 C
Phnom Penh

អូស្ត្រាលី​កំពុង​ក្លាយ​ជា​ឋានសួគ៌​នៃ​អំពើ​លាង​លុយ​របស់​ក្រុម​ជន​ពុករលួយ​ពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី ឈ្មោះ​ថា theaustralian.com.au បាន​ឱ្យ​ដឹង​ថា ការ​លក់​ភូមិគ្រឹះ​ប្រណិតៗ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​លក់​ដាច់​ជា​ខ្លាំង ដោយ​អ្នកទិញ​មកពី​ប្រទេស​កម្ពុជា។

អ្នក​មាន​ប្រាក់​ស្តុកស្ដម្ភ​ចេញពី​ប្រទេស​កម្ពុជា កំពុង​ចំណាយ​សាច់ប្រាក់​ដល់​ទៅ ៣៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​ទៅ​លើ​ការ​ទិញ​ភូមិគ្រឹះ​ដ៏​ប្រណិត​ទាំងនោះ ជាពិសេស​នៅ​ទីក្រុង Sydney។

សារព័ត៌មាន​នៃ​គេហទំព័រ​ដដែល​នេះ​បាន​ដាក់​ចំណងជើង​ថា៖ «អូស្ត្រាលី​គឺជា​ឋានសួគ៌​នៃ​គោលដៅ​នៃ​ការ​លាង​លុយ​កខ្វក់​នៃ​របប​ពុករលួយ»

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា ការ​ចំណាយ​សាច់ប្រាក់​របស់​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ​ចេញពី​ប្រទេស​កម្ពុជា នៃ​លំហូរ​សាច់ប្រាក់ ៣៨​លាន​ដុល្លារ កំពុង​ត្រូវ​បាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​អូស្ត្រាលី ធ្វើការ​ស៊ើបអង្កេត។

យោង​តាម​លោក Bill Browder សកម្មជន​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​អូស្ត្រាលី បាន​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ស្រាវជ្រាវ​អំពី​លំហូរ​សាច់ប្រាក់​ទាំងនេះ​ដែល​ចេញពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ដូចជា​ការ​ទិញ​អចលនទ្រព្យ​ប្រណិតៗ​ជាដើម។

លោក BillBrowder អះអាង​ថា បើ​យោង​តាម​ច្បាប់​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនបរទេស ហៅថា Magnitsky Act គឺ​ច្បាប់​នេះ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​អូស្ត្រាលី ធ្វើការ​ស្រាវជ្រាវ និង​បង្កក ឬ​ក៏​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងនោះ ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រភព​ដើម​នៃ​សាច់ប្រាក់​ទាំងនោះ តើ​ថា​ចេញពី​ប្រភព​ណា​ខ្លះ។

លោក​ថា ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី និង​ភ្នាក់ងារ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ គឺជា​ស្ថាប័ន​ដែល​មាន​​សមត្ថកិច្ច​លើ​រឿង​នេះ។ មិន​ថា​ឡើយ​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ​នៃ​ប្រទេស​កម្ពុជា កំពុង​ចំណាយ​សាច់ប្រាក់​វាល់​លាន​ដុល្លារ​ទៅ​លើ​ការ​ទិញ​ភូមិគ្រឹះ​នៅ​ប្រទេស​អូស្ត្រាលី គឺ​មាន​ដូច​គ្នា​នេះ​ដែរ​នៅ​បណ្ដា​ប្រទេស​ជាច្រើន មាន​ដូចជា​នៅ​ប្រទេស​អាមេរិក នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ក៏​មាន​ដែរ ដោយ​គេ​រក​ឃើញ​សុទ្ធសឹងតែ​សាច់ញាតិ​គ្រួសារ និង​ក្រុម​ឧកញ៉ា​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស