32 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

អ្នកកាសែត​ខ្មែរ​ពីរ​នាក់​ប្តឹង​ទៅ​ឧទ្ធរណ៍ បន្ទាប់ពី​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក ១៤​ឆ្នាំ​ចោទ​ក្បត់​ជាតិ

អ្នកកាសែត​ខ្មែរ​ពីរ​នាក់ នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ នេះ បាន​ប្តឹង​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍ ក្រោយពី​សាលាដំបូង​បាន​វិនិច្ឆ័យ​សេចក្តី​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ អំពី​បទ​ចោទ​ថា «ក្បត់​ជាតិ»។ តុលាការ​ចោទ​អ្នកកាសែត ផន សុភាព និង ភាព ភារ៉ា អំពី​ការ​បង្ហោះ​រូបភាព​ផ្សាយ​ក្នុង​ហ្វេសប៊ុក ដែល​បង្ហាញ​ឲ្យ​ឃើញ​គ្រាប់មីន​នៅ​ព្រំដែន​ក្នុង​ពេល​មាន​ការ​ពើប​ប្រយុទ្ធ​បាញ់​ផ្លោង​ផ្តក់​គ្នា​ទៅវិញ​ទៅមក​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ៕

សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

អ្នក​ច្បាប់​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ព្រោះ​ពួកគេ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​នេះ ជាពិសេស​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ទទួល​រង​នូវ​អំពើ​ឈ្លានពាន​ពី​បរទេស ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​ឈឺចាប់ បំផុស​នូវ​ចរន្ត​ចង់​ឲ្យ​មេដឹកនាំ និង​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា បង្រួបបង្រួម សាមគ្គី និង​ឯកភាព​ជាតិ។ មេធាវី​រូប​នេះ​លើកឡើង​ថា រហូត​ដល់​ពេលនេះ...

សាលា​ឧទ្ធរណ៍​បន្ត​លើក​ពេល​សវនាការ​របស់​លោក កឹម សុខា លើ​សំណុំរឿង​ក្បត់​ជាតិ​ទៅ​ដើម​ឆ្នាំ​ក្រោយ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ដើម​ឆ្នាំ​ក្រោយ​វិញ។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹម សុខា ដែល​គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នឹង​ត្រូវ​លើក​ពេល​ទៅ​ដើម​ឆ្នាំ​២០២៦ វិញ។ ដីកា​ពន្យារ​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា ត្រូវ​បាន​ធ្វើឡើង​ជាច្រើន​លើក​ច្រើនសា​ណាស់​មក​ហើយ​ចាប់តាំងពី​សាលាដំបូង រហូត​ដល់​សាលា​ឧទ្ធរណ៍...

លោក យ៉ែម បុញ្ញឫទ្ធិ ស្នើ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ដើម្បី​ផ្សះផ្សា​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា ដើម្បី​ផ្សះផ្សា​ជាតិ​ក្នុង​ពេល​បរទេស​កំពុង​ឈ្លានពាន​ខ្មែរ។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​រង​នូវ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ នា​ពេលនេះ ការ​ផ្សះផ្សា​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ឯកភាព​ជាតិ​ក្នុង​ការ​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន គឺ​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ អះអាង​ថា ក្នុង​ស្ថានភាព​ប្រឈម​នា​ពេលនេះ កម្ពុជា​មិន​អាច​ខ្វះ​ការ​កសាង​កម្លាំង​ផ្ទៃក្នុង​ជាតិ​ពី​គ្រប់​និន្នាការ​នយោបាយ ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ជាតិ​តែ​មួយ​ប្រឆាំង​សត្រូវ​ឈ្លានពាន​ឡើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា...

លោក កឹម សុខា នឹង​ត្រូវ​ឡើង​សវនាការ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លើ​សំណុំរឿង​ក្បត់​ជាតិ​នៅ​ពាក់កណ្ដាល​ខែ​ធ្នូ

រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន និង កូនលោក ផ្តន្ទាលោក កិម សុខា គ្មានថ្ងៃលែង មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​បាត់បង់​សេរីភាព លោក កឹម សុខា នឹង​ត្រូវ​ឡើង​សវនាការ​សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ខាងមុខ លើ​សំណុំរឿង សន្ទិដ្ឋភាព ឬ​ក្បត់​ជាតិ។ សាលា​ឧទ្ធរណ៍​ភ្នំពេញ ចេញ​ដីកា​កោះ​កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ...

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ឡើងវិញ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងវិញ បន្ទាប់ពី​អាមេរិក បាន​ជួយ​កម្ពុជា ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ជុំវិញ​បញ្ហា​ព្រំដែន​នា​ពេលនេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា...

មគ្គទេសក៍​ទេសចរ​ម្នាក់​នៅ​សៀមរាប ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» បន្ទាប់ពី​និយាយ​ពី​បាតុកម្ម​នៅ​នេប៉ាល់

មគ្គទេសក៍ទេសចរមួយរូបត្រូវបានចាប់ខ្លួនដោយសារនិយាយ​អំពី​ការ​​ធ្វើបាតុកម្មនៅប្រទេសនេប៉ាល់ នៅលើបណ្តាញសង្គម សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ពិន ប៉ូច ដែល​ជា​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ក្រោម​បទ «រួម​គំនិត​ក្បត់» តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​នេប៉ាល់ ដោយ​ក្រុម​យុវជន​សម័យ GenZ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​តុលា បាន​ឲ្យ​ដឹង​ថា លោក ពិន ប៉ូច អាយុ ៥១​ឆ្នាំ...

អ្នកកាសែត​អនឡាញ​ពីរ​រូប​ត្រូវ​បាន​ចោទ​ពី​បទ «ក្បត់​ជាតិ» បន្ទាប់ពី​រាយការណ៍​ពី​បញ្ហា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» តាម​បញ្ញត្ត​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ជាប់​ទោស​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) នៅ​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប​មកពី​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ លោក ផន...

អ្នក​ឃ្លាំមើល​ចាត់ទុក​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ថា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច​និង​គំនិត​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត ចាត់ទុក​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ជា​ច្បាប់​បម្រើ​នយោបាយ​មិន​ប្រជាធិបតេយ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បម្រើ​គំនិត​ផ្ដាច់ការ​គាប​សង្កត់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា នេះ ជា​ថ្ងៃ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ដក​សញ្ជាតិ​ជាតិ ឬ​កំណើត​ខ្មែរ​ខ្លួនឯង​ហើយ។ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ជំទាស់ ធ្លាប់​ហៅ​ស្ថាប័ន​ជាតិ​កំពូលៗ​ដែល​ចាក់​បណ្តោយ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​តាម​ចិត្ត ជា​ស្ថាប័ន​ទីងមោង ឬ​អាយ៉ង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា...

ក្រុម​អ្នក​ច្បាប់​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​សម្រុះសម្រួល​ជាមួយ​លោក កឹម សុខា ដើម្បី​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សម្រុះសម្រួល​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​បរទេស​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​ក្នុង​ពេលនេះ។ លោក ចាន់ ចេន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា លោក...

Latest news

© 2021, ដេលី. All rights reserved.