28.4 C
Phnom Penh

TAG

ផ្លូវរថភ្លើង

ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង បញ្ជា​ទិញ​ទូរថភ្លើង​ជាង​២០០​គ្រឿង​ពី​ប្រទេស​ចិន​សម្រាប់​ដឹកជញ្ជូន

ក្រុមហ៊ុន​រាជអយស្ម័យយាន​កម្ពុជា Royal Railway Cambodia អះអាង​ថា ក្រុមហ៊ុន​នឹង​នាំចូល​ទូរថភ្លើង​ដឹកទំនិញ​ជាង ២០០​គ្រឿង​នៅ​ឆ្នាំ​២០២៥ ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ដឹកជញ្ជូន​តាមរយៈ​ផ្លូវដែក និង​ពង្រឹង​បន្ថែម​ទៀត​នូវ​សេវាកម្ម​ដឹកជញ្ជូន​តាម​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Royal Railway Cambodia ឬ​ហៅថា រាជអយស្ម័យយាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​ឈាន​ទៅ​ចុះហត្ថលេខា​លើ MOU ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ទូរថភ្លើង​ដឹក​ទំនិញ​ចំនួន ២២១​គ្រឿង​ពី​ប្រទេស​ចិន ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្ម​ដឹក​ទំនិញ​តាម​ផ្លូវដែក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។...

វៀតណាម​គ្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​ដោយ​មិន​ខ្ចី​បុល​បរទេស

យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​សិង្ហបុរី Channel News Asia ប្រទេស​វៀតណាម បាន​ដាក់​ចុះ​នូវ​ផែនការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​មិន​ចាំបាច់​ខ្ចី​បុល​បរទេស​ឡើយ។ តាម​អ្នកជំនាញ ប្រទេស​វៀតណាម​ដែល​កំពុង​ក្លាយ​ជា​ប្រភព​កម្លាំង​សេដ្ឋកិច្ច ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​កំណត់​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ប្រាក់កម្ចី​បរទេស​លើ​គម្រោង​ផ្លូវ​រថភ្លើង​ដ៏​ទំនើប​មួយ​នេះ គឺជា​ការ​បង្ហាញ​ថា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មាន​ភាព​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ចំណូល​របស់​ជាតិ ជាមួយ​នឹង​ការ​ទប់ស្កាត់​បាន​ភាព​អសកម្ម​ដែល​នាំ​ឱ្យ​ប្រទេស​ខ្វះ​ទុន​បម្រុង​របស់​ខ្លួន ដែល​មិន​ដូច​ប្រទេស​ជិតខាង​ឡើយ។ បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ វា​ត​ចេញពី​រដ្ឋធានី​ហាណូយ ឆ្ពោះ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ហូ ជី មិញ (Ho Chi Minh) ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.