27.3 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល គឺ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាមរយៈ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​មាន​ជំនាញ​ច្បាស់លាស់ គឺ «យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត»។ លោក​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ក្នុង​លិខិត​របស់​លោក ក្នុង​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ថា លោក​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​អាទិភាព​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ​ឆ្លើយតប​ទីផ្សារ​ការងារ និង​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ក្នុង​សម័យ​បច្ចេកវិទ្យា។ ការ​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​ដើម្បី​លើក​កម្ពស់​សមត្ថភាព និង​ជំនាញ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព...

សមត្ថកិច្ច​ចម្រុះ​ព្រំដែន​អះអាង​ថា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ខុសច្បាប់​ទៅ​ថៃ​ស្ទើរ​រាល់​ថ្ងៃ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​អះអាង​ថា មេខ្យល់​លួច​នាំ​ពលករ​ខ្មែរ​ប្រុស-ស្រី រួម​ទាំង​កុមារ​ផង​ចេញពី​កម្ពុជា ឆ្លង​ដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ នៅ​តាម​ចក្រ​របៀង បាន​បន្ត​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ ករណី​នេះ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​បន្ត​ឃាត់​ខ្លួន​ពលករ​ខ្មែរ និង​មេខ្យល់ ដើម្បី​អប់រំ​ណែនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ជាច្រើន​ករណី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​ដដែល។ សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន ២០​នាក់ និង​មេខ្យល់​ម្នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាប់​ឃាត់​ខ្លួន​នៅ​ទីតាំង​ចំនួន ២​កន្លែង​ផ្សេង​គ្នា គឺ​នៅ​ស្រុក​ម៉ាឡៃ ​និង​ស្រុក​ស្វាយចេក នៃ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ប្រជាពលរដ្ឋ​ទាំងនោះ​បម្រុង​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។ តាម​របាយការណ៍​របស់​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥...

Latest news

© 2021, ដេលី. All rights reserved.