TAG
មណ្ឌលគិរី
រដ្ឋាភិបាលកម្ពុជាដាក់ចេញនូវផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីរយៈពេល១៥ឆ្នាំ
រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវផែនការមេដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០៣៥ ដើម្បីជំរុញការអភិវឌ្ឍខេត្តនេះឲ្យទៅជាខេត្តគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការរួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរី ជាស្នូលក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។
ក្រសួងទេសចរណ៍កម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួនដោយភ្ជាប់ជាមួយខ្លឹមសារសង្ខេបប្រតិបត្តិនៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ថា រដ្ឋាភិបាលកម្ពុជាមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យក្លាយជាវិស័យអាទិភាពមួយ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរ។
ប្រភពដដែលអះអាងថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍នេះ រដ្ឋាភិបាលនឹងវាយតម្លៃផែនការមេនេះជា ៣ដំណាក់កាលរៀងរាល់ ៥ឆ្នាំម្តង ដោយគណៈកម្មការអន្តរក្រសួង គឺលើកទី១ នៅឆ្នាំ២០២៥ លើកទី២...