32 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ គ្រោង​ស្នើសុំ​ជួប​លោក ហ៊ុន ម៉ាណែត ពិភាក្សា​អំពី​វិបត្តិ​នយោបាយ​និង​សង្គម

គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើងទៀន គ្រោង​ស្នើសុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ជជែក​ពី​ស្ថានភាព​នយោបាយ និង​វិបត្តិ​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន។ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​សម្ពន្ធភាព​នយោបាយ​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០២៦ ថា គណបក្ស​ប្រឆាំង​គ្រោង​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពី​បញ្ហា​ព្រំដែន វិបត្តិ​ទំនិញ​ឡើង​ថ្លៃ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង ខណៈ​នាយករដ្ឋមន្ត្រី​ចេញ​ប្រាប់​ពិភពលោក​ពី​ការ​ឈ្លានពាន​របស់​ថៃ

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ការ​ប្រើ​វេទិកា​អន្តរជាតិ​ដើម្បី​លាតត្រដាង​អំពើ​រំលោភ​បំពាន​ពី​ភាគី​ថៃ ប្រាប់​ពិភពលោក គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិទ្ធភាព​វា​នឹង​ត្រូវ​រលាយ​បាត់​ទៅវិញ ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​ព្រម​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ឱ្យ​បាន​ឆាប់​រហ័ស។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ទោះជា​ការ​ខិតខំ​ប្រឹងប្រែង​លើ​ឆាក​ការទូត​អន្តរជាតិ​ដើម្បី​លាតត្រដាង និយាយ​ប្រើ​ពាក្យ មហិច្ឆតា​ឈ្លានពាន​របស់​ថៃ តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ធំៗ ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters និង Fox News ជាដើម​ក៏ដោយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​នេះ...

អ្នក​ឃ្លាំមើល​ព្រមាន​ថា​ការ​ចាត់ចែង​អំណាច​បែប​គ្រួសារ​និយម កំពុង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​តំណែង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​រៀបចំ​អំណាច​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្ក​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ស្វ័យភាព​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត​នោះ វាសនា​របស់​លោក ហ៊ុន ម៉ាណែត និង​ប្រទេស​ជាតិ...

អ្នក​ឃ្លាំមើល​ថា​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ប្រជាភិថុតិ គឺ​កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វប្បធម៌​នយោបាយ​បោកប្រាស់​ដែល​ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​ពង្រឹង​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ជា​វិធីសាស្ត្រ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មករា នេះ​ថា មេដឹកនាំ​ដែល​ប្រើ​សារ​នយោបាយ​ប្រជាធិបតេយ្យ​ប្រជាភិថុតិ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ដែល​ឆ្លុះបញ្ចាំង​ពី​ទង្វើ​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រកប​ដោយ​វប្បធម៌​ប្រជាធិបតេយ្យ​របស់​ពួកគេ។ លោក សេក សុជាតិ លើកឡើង​ថា អ្នក​នយោបាយ​ដែល​អះអាង​ពី​ការ​ប្រកាន់​យក​វប្បធម៌​ប្រជាធិបតេយ្យ​ជា​ស្នូល ប៉ុន្តែ​ខ្វះ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​គណបក្ស ពួកគេ​នឹង​គ្មាន​សមត្ថភាព​ដឹកនាំ​រដ្ឋ​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ឡើយ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ចង់​ឱ្យ​សង្គម​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ អ្នក​នយោបាយ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​រឹងមាំ​ជា​មុន​សិន ព្រោះ​អ្នក​នយោបាយ​ដែល​បោកប្រាស់​ម្ចាស់​ឆ្នោត​ដើម្បី​អំណាច គ្រាន់តែ​ជា​អ្នក​នយោបាយ​ទុច្ចរិត​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ការ​អះអាង​នេះ...

IDEA TALK៖ តើ​ការ​រួបរួម​ខ្មែរ​ជា​ធ្លុង​មួយ​មាន​សារសំខាន់​អ្វី​ខ្លះ​ក្នុង​បរិបទ​សង្គ្រាម​ខ្មែរ-ថៃ បច្ចុប្បន្ន?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​រួបរួម​ខ្មែរ​ជា​ធ្លុង​មួយ​មាន​សារសំខាន់​អ្វី​ខ្លះ​ក្នុង​បរិបទ​សង្គ្រាម​ខ្មែរ-ថៃ បច្ចុប្បន្ន?»។

លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​ថ្មី

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា។ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​សម្រេច​ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ជា​ថ្ងៃ​ដែល​លោក​វិល​ចូល​ឆាក​នយោបាយ​នៅ​កម្ពុជា ឡើងវិញ​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក សួន រីដា អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គឺជា​បក្ស​នយោបាយ​ដែល​មាន​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ...

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​វិល​ចូល​ឆាក​នយោបាយ​វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ ទម្លាយ​ថា ខ្លួន​នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត ១​ទសវត្សរ៍ (៨​ឆ្នាំ) ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក គឺ​មាន​រយៈពេល ៨​ឆ្នាំ​ហើយ។...

IDEA TALK៖ តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការ​បង្រួបបង្រួម​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការ​បង្រួបបង្រួម​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន?»។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កាណាដា ថា​ជនជាតិ​ខ្មែរ​មិន​មែន​កើតមក​ដើម្បី​បែកបាក់​ទេ

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​ប្រទេស​កាណាដា លើកឡើង​ថា ខ្មែរ​មិនមែន​កើតមក​ដើម្បី​បែកបាក់​ទេ តែ​កើតមក​ដើម្បី​ភាព​រឹងមាំ ការ​រួបរួម និង​ភាព​ក្លាហាន ព្រោះ​ខ្មែរ​មាន​ឈាមជ័រ​របស់​បុព្វបុរស​ដែល​ជា​អ្នក​កសាង​អាណាចក្រ​ដ៏​រុងរឿង។ សាស្ត្រាចារ្យ​ខាង​ផ្នែក​នយោបាយ និង​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ Ryerson ក្នុង​ប្រទេស​កាណាដា បណ្ឌិត ពៅ សូរពង្ស បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ការ​បែកបាក់​សាមគ្គី​ជាតិ​អំឡុង​ពេល​សង្គ្រាម​កម្ពុជា-ថៃ នា​ពេលនេះ​ថា ខ្មែរ​ត្រូវតែ​ឈប់​ច្បាំង​ជាតិ​ឯង តែ​ត្រូវ​ជំនួស​ដោយ​ការ​ច្បាំង​សម្រាប់​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឱ្យ​ក្លាយ​ជា​បេះដូង​នៃ​ប្រជាជាតិ​មួយ​ពិតប្រាកដ នោះ​ទើប​ក្លាយ​ជា​កម្លាំង​ដ៏​រឹងមាំ​សម្រាប់​ការពារ​ជាតិ។ សាស្ត្រាចារ្យ​នយោបាយ​រូប​នេះ​លើកឡើង​ថា ដើម្បី​កសាង​ជាតិ​ឱ្យ​ថ្លៃថ្នូរ និង​ស៊ីវិល័យ ខ្មែរ​ត្រូវ​ក្រោក​ឡើង​ដោយ​សេចក្តី​ថ្លៃថ្នូរ មិន​មែន​ដោយ​កំហឹង​ឡើយ ដែល​មាន​ន័យ​ថា...

កាសែត​អន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ

កាសែត​អន្តរជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ព្រោះ​រដ្ឋាភិបាល​របស់​គាត់​មិន​អាច​លុបបំបាត់​អំពើពុករលួយ ស្ដារ​នីតិរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាដើម ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ពលរដ្ឋ​យ៉ាង​ធំធេង។ សារព័ត៌មាន​អន្តរជាតិ The Diplomat ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ចុះផ្សាយ​អត្ថបទ​ស្ដីពី​កម្ពុជា នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា កម្ពុជា​គឺជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជាប់​លេខ​រៀង​ទី​១៥៨ ខាង​អំពើពុករលួយ រួម​ទាំង​ជាប់​លេខ​១៤១...

Latest news

© 2021, ដេលី. All rights reserved.