29.3 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

អ្នក​តាមដាន​ស្ថានការណ៍​ស្រុក​ខ្មែរ រំឭក​អ្នក​នយោបាយ​ឱ្យ​ប្រុងប្រយ័ត្ន​សង្គ្រាម​នយោបាយ​ការទូត កុំ​ជាន់​ដាន​ចាស់

អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា បណ្ឌិត មាស នី ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្រុងប្រយ័ត្ន​សង្គ្រាម​នយោបាយ​ការទូត ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ប្រទេស​កម្ពុជា វិល​ទៅ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពី​អតីតកាល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍន​សង្គម បណ្ឌិត មាស នី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថា ទោះបីជា​ពេលនេះ សង្គ្រាម​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​មែន តែ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជុំវិញ​សង្គ្រាម​ការទូត និង​នយោបាយ​អន្តរជាតិ​ដើម្បី​តែ​ការពារ​ខ្លួន​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​ឈរ​លើ​ជំហរ​ការទូត​ដ៏​ត្រឹមត្រូវ​មួយ ដែល​មិន​នាំ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​ដូច​អតីតកាល។ បណ្ឌិត មាស នី លើកឡើង​ថា ទោះបីជា​ការ​ប្រឈម​ដែល​កម្ពុជា​បាន​ទទួល​រង​ក្នុង​ពេលនេះ មិនមែន​ជា​រឿង​ថ្មី​ជាមួយ​ប្រទេស​ជិតខាង​ក៏ដោយ...

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស​និង​ក្រុម​អាវ​លឿង រួម​គ្នា​ដើម្បី​កសាង​កម្លាំង​សង្គ្រោះ​ជាតិ​ឡើង​វិញ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស បង្រួបបង្រួម​កម្លាំង​ក្រុម​អាវ​ស ខណៈ​ក្រុម​អាវ​លឿង ក៏​ត្រូវ​រួបរួម​កម្លាំង​ក្រុម​អាវ​លឿង​ឡើងវិញ ទើប​កម្លាំង​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បង្រួបបង្រួម​កម្លាំង​ផ្ទៃក្នុង​រៀង​ខ្លួន​ហើយ ពួកគេ​ត្រូវ​ចាប់​ដៃ​សហការ​គ្នា​ជា​ថ្មី នោះ​ទើប​កម្លាំង​សង្គ្រោះ​ជាតិ​ពិតប្រាកដ​វិល​ត្រឡប់​មកវិញ​ម្តង​ទៀត។ លោក​បន្ត​ថា ទោះ​កម្លាំង​រួបរួម​នៃ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ងើប​ឡើង​ក្រោម​ឈ្មោះ​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ តែ​ស្មារតី និង​ឆន្ទៈ គឺ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ លោក សួន រីដា លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ...

មតិ​វិភាគ៖ ប្រទេស​តូច ទន់ខ្សោយ ការពារ​ខ្លួនឯង​មិន​បាន មាន​តែ​រត់​រក​អង្គការ​សហប្រជាជាតិ

នៅ​ក្នុង​រយៈពេល ២​ទសវត្ស​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ពិភពលោក​បាន​ធ្លាក់​ក្នុង​របត់​នយោបាយ​ប្រជែង​ឥទ្ធិពល​គ្នា​យ៉ាង​ខ្លាំង។ ប្រទេស​ធំ​ប្រើ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ជិតខាង​ដែល​ទន់ខ្សោយ ហើយ​ឈាន​ដល់​ការ​ប្រមាថ​គំរាម​ឈ្លានពាន​ទៀត​ផង។ យ៉ាងណាមិញ ក្នុង​ចន្លោះ​រយៈកាល​នៃ​សង្គ្រាម​ត្រជាក់​ពី​ឆ្នាំ​១៩៤៧ ដល់​ឆ្នាំ​១៩៩១ ប្រទេស​ខ្លះ​ក៏​បាន​ប្រើ​ទ្រឹស្ដី “ឆក់​ឱកាស” ប្រើ​កម្លាំង​ទ័ព​វាយ​ទន្ទ្រាន​លុកលុយ​ប្រទេស​ជិតខាង​ទន់ខ្សោយ ដោយ​ព្យាយាម​យក​លេស​ស្រប​ច្បាប់​មួយ​ពិពណ៌នា​ពន្យល់​ប្រាប់​ពិភពលោក​អំពី​អំពើ​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​របស់​ខ្លួន។ គេ​មិន​បាន​ស្នើសុំ​ការ​អនុញ្ញាត​ពី​អង្គការ​សហប្រជាជាតិ​ជា​មុន​ទេ។ ជាមួយ​គ្នា​នេះ ប្រទេស​ទន់ខ្សោយ​ផ្នែក​វិស័យ​ការពារ​ជាតិ ច្រើន​តែ​បង្ហាញ​ក្ដី​ស្មោះត្រង់ ស្មោះ​ស្ម័គ្រ​នឹង​ប្រទេស​ដែល​មាន​អំណាច​កងទ័ព ជាមួយ​នឹង​ការ​ប្រើ​ទ្រឹស្ដី​និយម​មួយ​ឃ្លា​ថា «មាន​តែ​មិត្ត​ជិតខាង​យើង​ទេ ទើប​គេ​មក​ជួយ​យើង​ទាន់​ពេលវេលា បើ​យើង​មាន​អាសន្ន»។ បើ​គេ​ដើរ​តាម​ទ្រឹស្ដី​នេះ ប្រទេស​តូច​ទន់ខ្សោយ​នោះ​ត្រូវ​ជាប់​លក្ខខណ្ឌ​ជា​ប្រទេស​សួយ ក្លាយ​ជា​ប្រទេស​រស់​ពឹង​គេ ក្រោម​ខ្សែ​ញាក់​របស់​គេ ចង់​ធ្វើ​អ្វី​ដោយ​ឯករាជ្យ​មិន​បាន​រហូត...

ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ លើកឡើង​ថា ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​ប្រទេស​ទាំង ១៨ និង​អង្គការ​សហប្រជាជាតិ គឺជា​ដំណោះស្រាយ​រួម​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ​ទៅ​ថ្ងៃ​អនាគត។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ថា បើ​ពិនិត្យ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​នឹង​ឃើញ​ថា អ្នកនិពន្ធ​ឯកសារ​នេះ​គឺ​ដើម្បី​ឱ្យ​កម្ពុជា និង​តំបន់​ជុំវិញ​មាន​សន្តិភាព​ឋិតថេរ ព្រោះ​ឯកសារ​នេះ​បាន​បង្ហាញ​ពី​ផែនការ​សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព...

អ្នកជំនាញ​ការទូត​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​នយោបាយ​ដោយ​កម្ទេច​សាសន៍​ឯង

អ្នកជំនាញ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​ប្រុងប្រយ័ត្ន​នូវ​ការ​ប្រកួតប្រជែង​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​កម្ទេច ឬ​សកម្មភាព​ប្រឆាំង​ណា​មួយ​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​រង​នូវ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០១ កក្កដា នេះ​ថា ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​រង​ហានិភ័យ ក៏ដូចជា​ការ​បើក​ឱកាស​ឲ្យ​សត្រូវ​ខាង​ក្រៅ​ឈ្លានពាន​ទឹកដី​បាន​ដោយ​ងាយ​ដែរ។ លោក​ព្រមាន​ថា ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​ខ្មែរ ត្រូវតែ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ ទើប​នាំមក​នូវ​ភាព​ជោគជ័យ​រួម​សម្រាប់​ជាតិ។ លោក​ថា នា​ពេលនេះ មេដឹកនាំ​រដ្ឋាភិបាល ក៏ដូចជា​មេដឹកនាំ​ប្រឆាំង ត្រូវ​សួរ​ខ្លួនឯង​ថា...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ទើប​កម្ពុជា​ខ្លាំង

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង​ក្នុង​ការ​ប្ដូរផ្ដាច់​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា ស្មារតី​ជាតិ​និយម និង​ស្មារតី​ស្នេហា​ជាតិ គឺជា​ស្មារតី​ត្រឹមត្រូវ និង​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា ដែល​មិន​មាន​អ្នក​ណា​អាច​បំបែក​បំបាក់​ស្មារតី​ទាំងនេះ​បាន​ឡើយ ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​ក៏ដោយ។ លោក ហ៊ុន...

IDEA TALK៖ តើ​ភាព​​ជាប់​​គាំង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យូរ​ពេក នាំ​​ឱ្យ​ពលរដ្ឋ​​ជួប​​ហានិ​ភ័យ​អ្វី​ខ្លះ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ភាព​​ជាប់​​គាំង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យូរ​ពេក នាំ​​ឱ្យ​ពលរដ្ឋ​​ជួប​​ហានិ​ភ័យ​អ្វី​ខ្លះ?»។

អ្នក​សិក្សា​ផ្នែក​ច្បាប់​ថា​មាន​តែ​ប្រទេស​ដឹកនាំ​បែប​សង្គម​និយម​ប៉ុណ្ណោះ​ដែល​ដក​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​អស់​មួយ​ជីវិត

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​អស់​មួយ​ជីវិត​ជា​ការ​សម្រេច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បើ​រក​ឃើញ​ថា​ការ​សម្រេច​នោះ​ដោយ​អធម្មនុញ្ញភាព។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា នេះ​ថា ថ្វីត្បិតតែ​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សិទ្ធិ​មួយ​ចំនួន​របស់​ទណ្ឌិត​អំឡុង​ពេល​អនុវត្ត​ទោស​ក៏​ពិត​មែន ប៉ុន្តែ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ណា​មួយ​ជា​រៀង​រហូត​នោះ​ទេ លើកលែងតែ​ទណ្ឌិត​ណា​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា មាន​តែ​ប្រទេស​ប្រកាន់​របប​ដឹកនាំ​សង្គម​និយម ដូចជា ចិន រុស្ស៊ី និង​វៀតណាម ជាដើម ដែល​គ្មាន​សេរីភាព​នយោបាយ...

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ...

យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រៀល គេ​ថា​ជា​ការ​រើបម្រះ​ស្វែងរក​សេរីភាព តើ​អាច​ជា​ឧទ្ទាម​ឬ​ទេ?

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ដែល​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រាប់​លាន​សន្លឹក​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រើបម្រះ​ដើម្បី​សេរីភាព​ពលរដ្ឋ​ដែល​ត្រូវ​បាន​គាបសង្កត់​ដោយ​របប​ដឹកនាំ​ត្រកូល​ហ៊ុន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា សម្រាប់​រូបលោក​ផ្ទាល់ រួម​ទាំង​បក្ស​ប្រឆាំង​ផង មិន​បាន​ចូលរួម ឬ​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ចែកចាយ​ក្រដាសប្រាក់​នេះ​ទេ ប៉ុន្តែ​ក្រដាសប្រាក់​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក។ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​បញ្ចេញមតិ​ដោយ​អហិង្សា​មួយ​ដែរ ចំពោះ​ការ​ដឹកនាំ​ដែល​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ...

Latest news

© 2021, ដេលី. All rights reserved.