34.1 C
Phnom Penh

TAG

វិស័យកងទ័ព

អ្នក​សង្កេតការណ៍​ថា​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឱ្យ​កម្ពុជា​ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ទេ

អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​មិន​អាច​ខ្ចី​លុយ​ប្រទេស​ផ្សេង​សម្រាប់​ទិញ​អាវុធ​ដើម្បី​ច្បាំង​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឲ្យ​កម្ពុជា ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ដែរ ព្រោះ​មិត្ត និង​សត្រូវ​របស់​កម្ពុជា អាច​ប្រែ​មុខមាត់​គ្រប់​ពេល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​ថា ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន គឺជា​ភាព​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​នោះ ការ​អភិវឌ្ឍ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ជាតិ គឺ​ពិត​ជា​ត្រូវការ​លុយ​ច្រើន​បំផុត ហើយ​លុយ​ទាំងនេះ​ក៏​ត្រូវ​កើត​ចេញពី​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ដែរ។ បណ្ឌិត មាស នី លើកឡើង​ថា ទោះ​មាន​លុយ​ច្រើន​ហើយ​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​ប្រទេស​ដទៃ​នឹង​លក់​អាវុធ ឬ​គ្រាប់រំសេវ​ឲ្យ​ខ្លួន​ពេល​ត្រូវការ​នោះ​ទេ ដូច្នេះ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការ​ការពារ​ជាតិ...

លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ

ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត ដោយសារតែ​ការ​ប្រព្រឹត្ត​ខុសឆ្គង​វិន័យ​កងទ័ព។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​យប់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៥ លោក ហ៊ុន...

មន្ត្រី​យោធា​ទម្លាយ​ថា​អង្គភាព​យោធភូមិភាគ​ខ្លះ​បំប៉ោង​ចំនួន​កងទ័ព​ដើម្បី​បើក​ប្រាក់ខែ

អង្គភាព​គ្រប់គ្រង​ឃ្លាំង​អាវុធ​យោធភូមិភាគ​ទី​៤ ចាត់ទុក​ការ​ផ្សព្វផ្សាយ​នូវ​អំពើពុករលួយ​របស់​អនុសេនីយ៍ត្រី រ័ត្ន ទីណា ដែល​ប្រចាំការ​នៅ​យោធភូមិភាគ​ទី​៤ ទិស​កណ្តាល អូកូនតឹង គឺជា​ចេតនា​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​ស្រទាប់​មហាជន​មក​លើ​អង្គភាព​ទ័ព។ យោង​តាម​សេចក្តី​បំភ្លឺ​មួយ​ពី​អង្គភាព​គ្រប់គ្រង​ឃ្លាំង​អាវុធ​នៃ​យោធភូមិភាគ​ទី​៤ ទៅ​កាន់​មេបញ្ជាការ​រង​កងទ័ព​ជើងគោក កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា លោក​អនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅ​តែងតែ​ដើរហើរ​សេរី មិន​គោរព​បទបញ្ជា​មេបញ្ជាការ​គ្រប់​ជាន់​ថ្នាក់ និង​ជាពិសេស​មិន​គោរព​វិន័យ​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា អំឡុង​ពេល​អនុវត្ត​បទបញ្ជា​ថ្នាក់​លើ​ឱ្យ​ប្រមូលផ្ដុំ​កម្លាំង​ត្រៀម​ដែល​បាន​អនុវត្ត​ចាប់ពី​យប់​ថ្ងៃទី​១៦ ខែ​សីហា រហូត​ដល់​ថ្ងៃទី​៣១ ខែ​សីហា...

IDEA TALK៖ ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​កងទ័ព​ជាតិ​នៃ​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​កងទ័ព​ជាតិ​នៃ​ប្រទេស​កម្ពុជា»។

Latest news

© 2021, ដេលី. All rights reserved.