TAG
វេទិកាសេដ្ឋកិច្ចពិភពលោក
លោក ហ៊ុន សែន អួតពីលទ្ធផលជោគជ័យត្រចះត្រចង់ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក
លោក ហ៊ុន សែន អះអាងថា លោកទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន និងការស្ដារសន្តិភាព និងសណ្ដាប់ធ្នាប់ឡើងវិញ» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
មេដឹកនាំខ្មែរក្រាញអំណាចតត្រកូល លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ ឧសភា នេះថា លោកបានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនវិលត្រឡប់មកដល់កម្ពុជាវិញហើយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស...