28.7 C
Phnom Penh

TAG

អង្គការ​ចលនា​មាតា​ធម្មជាតិ

តុលាការ​កំពូល​បដិសេធ​សំណើសុំ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់

តុលាការ​កំពូល បដិសេធ​សំណើសុំ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ» តាម​សាលដីកា​របស់​សាលាដំបូង​ដដែល។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ រួម​មាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី...

តុលាការ​កំពូល​បដិសេធ​សំណើសុំ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់

តុលាការ​កំពូល បដិសេធ​សំណើសុំ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» តាម​សាលដីកា​របស់​សាលាដំបូង​ដដែល។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ រួម​មាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្រួល​ផ្ទៃក្នុង​ជាតិ​ដើម្បី​កសាង​ស្មារតី​សាមគ្គី និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ស្រប​តាម​គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ និង​សហគមន៍​អន្តរជាតិ ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នក​នយោបាយ ដូចជា លោក ស្រ៊ុន ស្រ៊ន កញ្ញា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ជាពិសេស​អ្នកទោស​មនសិការ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កក្កដា នេះ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ចំពោះ​ការ​ចោទប្រកាន់​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ពី​បទ​គប់គិត​ជាមួយ​អាមេរិក ព្រោះ​ពេលនេះ​រដ្ឋាភិបាល​ក៏​បាន​ពឹង​អាមេរិក ឱ្យ​ជួយ​រំលត់​សង្គ្រាម​ឱ្យ​ខ្លួន​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​បាន​ចោទ​ពលរដ្ឋ​ខ្លួនឯង​ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស តែ​បែរជា​ទៅ​ពឹង​បរទេស​ដែល​ខ្លួន​បាន​ចោទ​នោះ​ឱ្យ​ជួយ​បង្ក្រាប​ការ​ឈ្លានពាន​របស់​ថៃ លើ​ទឹកដី​របស់​ខ្លួន​ទៅវិញ ដូច្នេះ​រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​ដោះលែង​អ្នក​ដែល​ខ្លួន​បាន​ចោទប្រកាន់​ទាំង​អយុត្តិធម៌​នា​ពេល​កន្លង​មក​នោះ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដែរ។ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ចលនា​មាតា​ធម្មជាតិ...

អង្គការ​ក្រៅ​រដ្ឋាភិបាល​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន នាំគ្នា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ ក្នុង​ខួប ១​ឆ្នាំ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នកទោស​មនសិការ​ទាំងនេះ ក្រោយ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១២​ខែ​មក​ហើយ​នោះ។ ចលនា​មាតា​ធម្មជាតិ​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​លីកាដូ រួម​ទាំង​មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស ជាដើម នៅ​ថ្ងៃទី​២ កក្កដា នេះ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​វីដេអូ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ លើកឡើង​ថា យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​គោរព​វីរភាព និង​ភាព​ក្លាហាន​របស់​សកម្មជន និង​ក្រុម​ដែល​ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង...

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់

តុលាការ​កំពូល​ក្រុង​ភ្នំពេញ ចេញ​សាលដីកា​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ នៅ​ថ្ងៃ​ពុធ​នេះ និង​ប្រកាស​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ទុក​ជា​បានការ​ដដែល។ តុលាការ​ជាន់ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ចំនួន ៥​នាក់ ប៉ុន្តែ​ក្នុង​បន្ទប់​សវនាការ​មាន​តែ​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ប្រាំ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​សមាគម​ការពារ​សិទ្ធិមនុស្ស (អាដហុក) ជាដើម បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ ដោយ​រៀបរាប់​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ គឺ​មាន​រយៈពេល...

តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​នេះ

តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» នៅ​ចុង​ខែ​មេសា នេះ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន...

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​តុលាការ​កំពូល​កម្ពុជា ពិនិត្យ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ស្រប​ពេល​ដែល​តុលាការ​នឹង​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ទោះ​លោក​មិន​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​បរិស្ថាន​ទាំងនេះ​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ជំរុញ​ឱ្យ​តុលាការ​ពិនិត្យ​លើ​សំណុំរឿង​យុវជន​ទាំងនេះ​ឡើងវិញ​ដែរ ព្រោះ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។ លោក​បន្ត​ថា បើ​ជនរងគ្រោះ​ទាំងនោះ​ទទួល​បាន​នូវ​យុត្តិធម៌ តុលាការ​កម្ពុជា​ក៏​នឹង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទទួល​បាន​នូវ​ការ​ជឿជាក់​លើ​ការ​អនុវត្ត​ច្បាប់ និង​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី...

ហេតុ​អ្វី​កម្ពុជា​នៅតែ​ក្រ ខណៈ​ខ្លួន​អាច​ផលិត​ដុំ​មាស​បាន​រហូត ១០០​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍?

ចលនា​មាតា​ធម្មជាតិ (Mother Nature) លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ផលិត​រ៉ែ​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ហេតុ​អ្វី​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ក្រីក្រ និង​ត្រូវ​ខ្ចី​លុយ​ពី​បរទេស ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​លើ​បំណុល​ចាស់​ទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា មាន​ការ​សាទរ​ជាច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទាក់ទង​នឹង​អណ្ដូងរ៉ែ​មាស​នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ខ្លួន​ក៏​មាន​សំណួរ​ជាច្រើន​ដែរ​ដែល​ចង់​សួរ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​ការ​ជីក​យក​រ៉ែ​មាស​ទាំងនោះ។ ប្រភព​ដដែល​លើក​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ទទួល​បាន​ថវិកា​សរុប​ប៉ុន្មាន​ពី​ការ​ដេញថ្លៃ​គម្រោង​អូរខ្វាវ​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក្នុង​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី...

Latest news

© 2021, ដេលី. All rights reserved.