TAG
អាហ្វហ្គានីស្ថាន
អាមេរិកនិងអង់គ្លេសបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថានដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនបន្ទាប់ពីក្រុមតាលីបង់ដណ្ដើមបានទីក្រុងសំខាន់ៗ
អាមេរិក និងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ខណៈពួកតាលីបង់ ដណ្ដើមបានទីក្រុង Kandahar និងទីក្រុង Herat ដែលជាទីក្រុងធំលំដាប់ទី២ និងទី៣ របស់ប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់ ចាប់ផ្ដើមដណ្ដើមស្រុក និងតំបន់ជាច្រើនពីកងទ័ពរដ្ឋាភិបាលចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំកាលពីខែឧសភា ទន្ទឹមអាមេរិក និងសម្ពន្ធមិត្ត ចាប់ផ្ដើមដកទ័ពរបស់ខ្លួនពីទឹកដីអាស៊ីកណ្ដាលមួយនេះ។
ក្នុងស្ថានការណ៍វិវឌ្ឍដ៏ព្រួយបារម្ភនេះ មន្ទីរប៉ង់តាហ្គោន បានបញ្ជូនកងទ័ពប្រហែល ៣ពាន់នាក់ក្នុងរយៈពេល ៤៨ម៉ោងទៅអាហ្វហ្គានីស្ថាន ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតរបស់ប្រទេសនេះដែលស្ថិតនៅរដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន...