TAG
អួន ឈិន
ក្រុមសិទ្ធិមនុស្ស៖ ការចោទប្រកាន់លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាការគំរាមកំហែងសេរីភាពសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សក្នុងស្រុករិះគន់ថា ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) លោក អួន ឈិន និងលោក យាង សុធារិន្ទ គឺជាការគំរាមកំហែងលើសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលជាយុទ្ធសាស្ត្រមួយនៃការដាក់ទោសទណ្ឌជាលក្ខណៈសងសឹកតាមអំពើចិត្តទៅលើសំឡេងអ្នករិះគន់លើរដ្ឋាភិបាលប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី១៦ វិច្ឆិកា ថា ការខកខានផ្តល់សេចក្តីសម្រេចដល់លោក អួន ឈិន និងលោក យាង សុធារិន្ទ...