35.2 C
Phnom Penh

TAG

អ៊ូច ឡេង

សកម្មជន​ព្រៃឈើ ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះលែង​វិញ​ហើយ

សកម្មជន​បរិស្ថាន​ចំនួន ៦​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​វិច្ឆិកា តាម​ការ​បញ្ជាក់​អះអាង​ពី​ប្រធាន​ប្រតិបត្តិ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ទង្វើ​អាជ្ញាធរ​ប្រព្រឹត្ត​ទៅ​លើ​សកម្មជន​ព្រៃឈើ​ទាំងនេះ មិនមែន​ជា​នីតិវិធី​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​នោះ​ទេ។ លោក ម៉ែន ណាត បន្ត​ថា...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ក្រុមហ៊ុន អង្គរ ផ្លាយវូត ដែល​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​កន្លងមក សកម្មជន​ការពារ​ព្រៃឈើ​ធ្លាប់​ស្នើ​ឲ្យ​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏ដោយ។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បើក​ដំណើរការ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណិត​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ការ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ជា...

វីរជន​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​បិទ​ក្រុមហ៊ុន​ពីរ​ដែល​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​អាជីវកម្ម​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​ការ​លើកឡើង​របស់​លោក អ៊ូច ឡេង កាលពី​ថ្ងៃទី​៣០ មេសា ថា បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ...

Latest news

© 2021, ដេលី. All rights reserved.