35 C
Phnom Penh

cam-cap-spirit-tree

Latest

លោក អ៊ុំ សំអាន៖ គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ចាក់ស្រេះ​ក្នុង​រង្វង់​សែស្រឡាយ​បក្ខពួក​អ្នក​មាន​អំណាច

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គឺ​គ្រាន់តែ​ជា​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ចាក់ស្រេះ​ក្នុង​រង្វង់​សែស្រឡាយ​បក្ខពួក​អ្នក​មាន​អំណាច​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ប៉ុណ្ណោះ មិនមែន​ជា​ធនធាន​មនុស្ស​សម្រាប់​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ទេ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សុទ្ធសឹងតែ​ជា​ចង្កោម​សាច់ញាតិ សែស្រឡាយ និង​បក្ខពួក​គូកន​ក្នុង​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ដែល​ឪពុក​របស់​ពួកគេ​រៀបចំ​ប៉ុណ្ណោះ ក្នុង​នោះ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​រៀបចំ​ឱ្យ​លោក...