សាច់គោដែលនាំចូលពីប្រទេសជប៉ុនបែរជានាំទៅលក់នៅប្រទេសចិនវិញ

0
104

សាច់គោជាច្រើនដែលនាំចូលពីប្រទេសជប៉ុនបែរជាត្រូវបានគេរត់ ពន្ធយកទៅលក់នៅប្រទេសចិនវិញ។សាពត៌មានណៃគីអាស៊ី(Nikkei Asian Review) របស់ជប៉ុនបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សូម្បីតែហាងលក់ទំនិញជប៉ុនដ៏ធំមួយនៅរាជធានីភ្នំពេញឈ្មោះអេ អន (Aeon) និងហាងធំៗផ្សេងទៀត ក៏ពុំមានលក់សាច់គោនាំចូលពី ប្រទេសជប៉ុននោះដែរ។ ស្ថិតិក្រសួងហិរញ្ញវត្ថុជប៉ុនឲ្យដឹងថា ការនាំ ចូលសាច់គោក្លាសេ ពីប្រទេសជប៉ុន កើនឡើងដល់ទៅ ៥០% ក្នុងឆ្នាំ២០១៧ ដែលមានចំនួន ជាង៥រយ តោន។ ចំនួននេះគឺជាការនាំចូលច្រើនជាងគេ ក្នុងបណ្តាប្រទេសនៅសមាគមអាស៊ាន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ សាច់គោដែលនាំចូលពីប្រទេសជប៉ុនមួយ បន្ទះទម្ងន់១រយក្រាមមានតម្លៃ ៤០ដុល្លារអាមេរិកគឺថ្លៃជាងសាច់គោ ក្នុងស្រុករាប់សិបដងឯណោះ។ ក្រុមអ្នកជំនាញខាងផ្នែកសុខាភិបាលឲ្យដឹងថា ជាមធ្យមពលរដ្ឋខ្មែរម្នាក់អាចបរិភោគសាច់គោ៣គីឡូក្រាមក្នុងមួយថ្ងៃ។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាសាច់គោជាង៥រយតោនក្នុងមួយឆ្នាំៗត្រូវបាននាំចូលមក កម្ពុជាពីប្រទេសជប៉ុន។ ពលរដ្ឋក្នុងពិភព លោកនិយមចូលចិត្តបរិភោគសាច់គោជប៉ុនដែលមានគុណភាពខ្ពស់ ក្រោយដែលមានរបាយការណ៍ថាគេឲ្យសត្វគោផឹកស្រាបៀរ ដើម្បីឲ្យសាច់របស់វាទន់ផុយ មុននឹងកាប់យកសាច់៕