លោកហ៊ុនសែន​បញ្ជាឲ្យឈប់កាប់ឈើក្នុងរូបភាពសំអាតអាងស្តុកទឹកទំនប់វារីអគ្គីសនីសេសានក្រោម

0
69

លោកហ៊ុន សែនបញ្ជាឱ្យផ្អាក «បណ្តោះអាសន្ន» នូវការចេញលិខិត អនុញ្ញាត ដឹកជញ្ជូន អនុផល​ព្រៃឈើដែលបាន មកពីការ សម្អាត អាងស្តុក ទឹក នៃ គម្រោង វារី អគ្គិសនី សេសាន ក្រោម ២ និ ការ ឈូស ឆាយ សម្អាត ទីតាំង គម្រោង វិនិយោគ សម្បទាន ដី សេដ្ឋកិច្ច រហូតដល់ក្រោយការ បោះឆ្នោត ជាតិ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខ។ ទំនប់វារី អគ្គិសនី សេសាន ក្រោម ២ ស្ថិត នៅចម្ងាយ ២០ គីឡូម៉ែត្រ ពី ទីរួម ខេត្ត ស្ទឹងត្រែង។ ទំនប់វារី អគ្គិសនី នេះមាន សក្តានុពល ផលិត ថាមពល អគ្គិសនី បាន៤០០ មេហ្គាវ៉ាត់។ លិខិតរបស់ ទីស្តីការ គណៈរដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីថ្ងៃ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ មិនបានផ្តល់ សេចក្តី លម្អិត ទាក់ទិន ហេតុផល ក្នុងការទាម ទារ ឲ្យផ្អាក ការឈូសឆាយប្រមូលផល អនុផល ព្រៃ ឈើ នៅក្នុងទីតាំង គម្រោង វិយោគ ដី សម្បទាន សេដ្ឋកិច្ច នេះ ទេ។កាល ពីឆ្នាំ២០១៣ រដ្ឋ សភា កម្ពុជា បាន អនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីទំនប់ វារី អគ្គិសនី សេសាន ក្រោម ២ ដែលនឹងអនុញ្ញាតឲ្យ ក្រុមហ៊ុន វិនិយោគលើ គម្រោងនេះចាប់ផ្តើម ដំណើរការរបស់ខ្លួនទោះជា មានផលប៉ះពាល់ខាងសេដ្ឋកិច្ចនិង វប្បធម៌លើប្រជាពលរដ្ឋជាច្រើនគ្រួសារក៏ដោយ។ ទំនប់ វារីអគ្គិសនីនេះត្រូវបានដាក់ទុន ដោយក្រុមហ៊ុន ចំនួន៣ ក្នុង នោះ មាន ក្រុមហ៊ុនចិនឈ្មោះ China’s Lancang Hydropower International Energy ដែលមានភាគហ៊ុន៥១ ភាគរយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់លោក គិត ម៉េងមានភាគហ៊ុនចំនួន ៣៩ ភាគរយ និង ក្រុមហ៊ុន វៀតណាម ឈ្មោះ Vietnam’s EVN International ដែល មាន ភាគហ៊ុន ១០ភាគរយ។ សហគមន៍ជនជាតិ ដើមភាគ តិចកម្ពុជាសង្ឃឹមថាបទបញ្ជាថ្មីរបស់លោក ហ៊ុន សែន នឹងអាចនឹងជួយទប់កាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់ហើយចេញទៅលក់នៅប្រទេសវៀតណាម៕