រដ្ឋាភិបាលកម្ពុជាព្រមានថាខ្លួននឹងពង្រឹងច្បាប់អន្តោប្រវេសន៍ប្រឆាំងនឹងជនបរទេសដែលកំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ចាប់ពីខែមេសាខាងមុខនេះតទៅ។ របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឲ្យដឹងថា យ៉ាងហោចណាស់មានជនបរទេសប្រមាណ១សែននាក់កំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ។ ចាប់ពីខែមេសាខាងមុខនេះតទៅ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយនឹងអាចត្រូវពិន័យជាប្រាក់អាចជាប់ពន្ធនាគារ និងអាចចាប់បញ្ជូនចេញពីកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងក្រសួងមហាផ្ទៃឲ្យដឹងថា ជនបរទេសណាដែលធ្វើការងារដោយគ្មានច្បាប់អនុញ្ញាតនឹងត្រូវពិន័យជាប្រាក់មួយរយដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើជនណាមិនបង់ប្រាក់ពិន័យពួកគេអាចជាប់ពន្ធនាគាររយៈពេល៣ខែ និងអាចត្រូវបង្ខំបណ្តេញចេញ។ ជនបរទេសមួយចំនួនដែលធ្វើការងារមិនស្របច្បាប់ភាគច្រើនមាននៅតាមសហគ្រាស និងនៅតាមបនល្បែងធំៗ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងធ្លាប់អះអាងថា ជនបរទេសដែលធ្វើការមិនស្របច្បាប់នៅកម្ពុជា អាចបណ្តាលឲ្យរដ្ឋខ្មែរបាត់ប្រាក់ចំណូលប្រមាណ២៣លានដុល្លារក្នុងមួយឆ្នាំៗ។ ជាងនេះទៀត លោក ស ខេង អំពាវនាវឲ្យនិយោជក ទាំងអស់កុំទទួលយកបុគ្គលិកជាជនបរទេសដែលគ្មានប័ណ្ណការងារឲ្យចូលបម្រើការហើយប្រសិនក្រសួងរកឃើញថាមានជនបរទេសបំរើការក្នុងស្ថាប័ននោះ និយោជកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឲ្យសមត្ថកិច្ចទីក្រុងភ្នំពេញ អនុវត្តវិធានការនេះឲ្យមានប្រសិទ្ធិភាព ខណៈជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់កំពុងដណ្តើមការងារប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរជាយូរណាស់មកហើយ៕
Latest
មេដឹកនាំរដ្ឋប្រហារនៅភូមាចង់ឱ្យសហគមន៍អន្តរជាតិគាំទ្រប្រជាធិបតេយ្យក្លែងក្លាយរបស់ខ្លួន
កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំរដ្ឋប្រហារនៃប្រទេសភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានទទូចដល់ក្រុមប្រទេសដែលប្រកាន់ជំហរប្រឆាំងការដឹកនាំរបស់លោក ងាកមកគាំទ្រផែនការរដ្ឋាភិបាលរបស់លោកក្នុងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលគេថាជាវិថីមួយក្រោមការត្រួសត្រាយផ្លូវរបស់ក្រុមរដ្ឋប្រហារ គឺជាប្រជាធិបតេយ្យក្លែងក្លាយ។
មេដឹកនាំរបបសឹកភូមារូបនេះថ្លែងថា គេមិនត្រូវបន្តគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលរបស់រូបលោកទៀតនោះទេ។ លោក មីន អ៊ុងឡាំង បានហៅថាក្រុមប្រឆាំងនៅក្នុងប្រទេសភូមា ថាជា «ពួកភេរវករ» ដែលមានចេតនាបំផ្លាញប្រជាធិបតេយ្យនៃប្រទេសអាស៊ានមួយនេះទៅវិញនោះទេ។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា នេះ បានធ្វើសេចក្ដីរាយការណ៍ថា មេដឹកនាំរបបសឹករូបនេះបានលើកឡើងដូចនេះនៅចំពោះមុខមន្ត្រីយោធាប្រមាណជា...