Latest
តើនំឆាខ្វៃ មានប្រភព និងសាវតារដូចម្តេចដែរ? ទាក់ទងអីនឹងអំពើក្បត់?
ឆាខ្វៃ ជានំដែលគេចៀនជាគូៗ មិនដែលចៀនទោលតែមួយនោះទេ។ តើនំដែលគេនិយមបរិភោគពេលព្រឹកនេះ មានប្រវត្តិពិតរបស់វាដូចម្តេច?
លោក ហាស់ សាន មានសេចក្តីរាយការណ៍អំពីប្រវត្តិនំឆាខ្វៃដោយសង្ខេបដូចតទៅនេះ៖
នំឆាខ្វៃ ជាប្រភេទនំម្យ៉ាងធ្វើអំពីម្សៅនំប៉័ងលាយទឹក រួមនឹងគ្រឿងផ្សំមួយចំនួន រួចគេបោកគក់ញីច្របាច់បញ្ចូលគ្នាឲ្យទន់ល្មួតស្អិតជាប់គ្នា ហើយចៀនឲ្យអណ្ដែតក្នុងខ្ទះខ្លាញ់ ឬប្រេងកំពុងពុះកញ្ជ្រោលក្នុងកម្តៅយ៉ាងខ្លាំង ត្រឡប់ចុះត្រឡប់ឡើងឲ្យឆ្អិនសព្វឡើងពណ៌មាស។
ជាប្រភេទនំដែលមនុស្សម្នាជាច្រើនសន្ធឹកសន្ធាប់ពាសពេញពិភពលោកនិយមចូលចិត្តទទួលទានជាមួយអាហារស្រស់ស្រូបពេលព្រឹក។ អ្នកខ្លះចូលចិត្តបរិភោគជាមួយបបរ អ្នកខ្លះបរិភោគជាមួយគុយទាវ អ្នកខ្លះទៀតចូលចិត្តបរិភោគជាមួយកាហ្វេ។
ថ្វីបើឈ្មោះពិតនំនេះហាក់បីដូចជាកាន់តែសាបរលាបខ្លះក្តី មកពីការនិយាយហៅឈ្មោះនំក្លាយទៅតាមសំនៀងតាមតំបន់ផ្សេងៗក៏ដោយ ក៏ជនជាតិចិន ដែលជាម្ចាស់ដើមនៃនំនេះ ព្យាយាមថែរក្សាឈ្មោះរបស់វាជាដដែល។
តើនំឆាខ្វៃ មានឫសគល់ពីទីណា សតវត្សណា ហើយមានសាវតារយ៉ាងដូចម្តេច?
យើងដកស្រង់សេចក្តីពីការស្រាវជ្រាវមួយដោយជនជាតិចិនសិង្ហបុរី...