Latest
ប្រធានាធិបតីអ៊ុយក្រែនថាគ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីឡើយ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយថា គ្មានអ្វីអាចមកបំបាក់ស្មារតីប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីឡើយ។
ការថ្លែងរបស់វីរជនសង្គ្រាមនៃប្រទេសអ៊ុយក្រែនរូបនេះ មួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិកអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ដោយមិនមានការបញ្ចូលជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន StraitsTimes នៅថ្ងៃចន្ទ ទី២ ខែតុលា នេះ។
ក្នុងសុន្ទរកថាដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ ទី២ តុលា លោក ហ្សេឡេនស្គី បានលើកឡើងជាថ្មីពីការប្ដេជ្ញាចិត្តយកឈ្នះលើរុស្ស៊ី តែលោកមិនបានលើកឡើងអំពីការបោះឆ្នោតអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្ននៅក្នុងសភាសហរដ្ឋអាមេរិក ដែលពុំបានរាប់បញ្ចូលជំនួយសម្រាប់អ៊ុយក្រែននោះទេ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ុយក្រែននឹងបញ្ឈប់ការប្រយុទ្ធនៅថ្ងៃមួយដែលអ៊ុយក្រែនទទួលបានជ័យជម្នះលើអ្នកឈ្លានពាន។
តែជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...