Latest
កម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនចិនដើម្បីសាងសង់ព្រែកជីកហ្វូណនអំឡុងខែកក្កដា ឬខែសីហា
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ប្រកាសថារដ្ឋាភិបាលកម្ពុជានឹងចុះកិច្ចព្រមព្រៀងឥណទានជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីសាងសង់ព្រែកជីកហ្វូណន ក្នុងអំឡុងខែកក្កដា ឬខែសីហា ខាងមុខនេះ។ ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត ផ្តាំចំអកទៅមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ថាចលនាប្រឆាំងរបស់គាត់ជុំវិញព្រែកជីកនេះ នឹងត្រូវបរាជ័យទាំងស្រុង។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីជួបជាមួយកម្មករនិយោជិតក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះថា...