38 C
Phnom Penh

front

Latest

ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ​មិន​មែន​ដោយសារ​ចលនា​បះបោរ​នោះ​ទេ

ក្រសួង​ការពារ​ជាតិ អះអាង​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ចុង​ខែ​មេសា កន្លង​ទៅ មិន​មែន​ដោយសារ​ចលនា​បះបោរ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​កើតឡើង​បណ្តាល​មកពី​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ​ខូច​គុណភាព រួម​ផ្សំ​ជាមួយ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ប៉ុណ្ណោះ។ ការ​ផ្តល់​ព័ត៌មាន​ចុងក្រោយ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មាន​មតិ​យោបល់ ទស្សនៈ​ផ្ទាល់ៗ​ខ្លួន​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដែល​និយាយ​ក្នុង​ក្តី​មន្ទិល​សង្ស័យ​ថា មកពី​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ។ ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ កន្លង​មក គឺជា​ចេតនា​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​ការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ នៅ​ច្បារមន នេះ។ ប្រភព​ដដែល​លើកឡើង​ថា តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ពី​ក្រុម​ការងារ​ចម្រុះ...