CAMBODIA, Neak Loeung. 1/04/2015: Peddlers selling snacks to travelleres who are waiting to board the ferry. When the new bridge over the Mekong will be inaugurated on April 6th, the whole economic structure built around the ferries at Neal Loeung will shift to something different.
Latest
វៀតណាមរំលឹកការជួយពង្រឹងឯករាជភាពប្រទេសកម្ពុជា ខណៈបន្តទាមទារតម្លាភាពនៃគម្រោងព្រែកជីកហ្វូណន
ប្រទេសវៀតណាម នៅតែបន្តរំលឹកនូវកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ដែលនាំឱ្យប្រទេសទាំងពីរជិតខាងនឹងគ្នា ក្លាយជាមិត្តភាពដ៏រឹងមាំពីជំនាន់មួយទៅជំនាន់មួយ ខណៈខ្លួនបន្តលើកឡើងអំពីផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយទឹកសមុទ្រចូលព្រែកជីកហ្វូណនតេជោ អាចធ្លាយចូលទឹកទន្លេមេគង្គ ដែលវៀតណាម នៅខ្សែទឹកខាងក្រោម។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang បានលើកឡើងជាថ្មីម្ដងទៀតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដោយទាមទារឱ្យកម្ពុជាបន្តសហការជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីធ្វើការវាយតម្លៃពេញលេញអំពីផលប៉ះពាល់បរិស្ថានដែលកើតចេញពីព្រែកជីកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី៥ ឧសភា។
យោងតាមប្រភពនៃសារព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានទាមទារឱ្យកម្ពុជាបន្តសហការជាមួយវៀតណាម ឱ្យជិតស្និទ្ធ រួមទាំងជាមួយប្រទេសនៃតំបន់ទន្លេមេគង្គ...