27 C
Phnom Penh

weekend-duch-1-800×532

weekend-duch-3-800×533

Latest

វៀតណាម​រំលឹក​ការ​ជួយ​ពង្រឹង​ឯករាជភាព​ប្រទេស​កម្ពុជា ខណៈ​បន្ត​ទាមទារ​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន

ប្រទេស​វៀតណាម នៅតែ​បន្ត​រំលឹក​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជិតខាង​នឹង​គ្នា ក្លាយ​ជា​មិត្តភាព​ដ៏​រឹងមាំ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ខណៈ​ខ្លួន​បន្ត​លើក​ឡើង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​ទឹកសមុទ្រ​ចូល​ព្រែកជីក​ហ្វូណន​តេជោ អាច​ធ្លាយ​ចូល​ទឹក​ទន្លេមេគង្គ ដែល​វៀតណាម នៅ​ខ្សែទឹក​ខាងក្រោម។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang បាន​លើកឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ធ្វើការ​វាយតម្លៃ​ពេញលេញ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​កើត​ចេញពី​ព្រែកជីក​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃទី​៥ ឧសភា។ យោង​តាម​ប្រភព​នៃ​សារព័ត៌មាន​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជាមួយ​វៀតណាម ឱ្យ​ជិតស្និទ្ធ រួម​ទាំង​ជាមួយ​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ...