28 C
Phnom Penh

Siv channa24

Siv channa23

Latest

ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ទាប់​ពី​រដ្ឋាភិបាល​បង្ក្រាប​ដូច​ភ្លៀង​រលឹម​នៅ​ខែ​វស្សា

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។ ទិវា​នេះ​ប្រារព្ធ​ឡើង​ដើម្បី​គោរព​ដល់​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន ក្នុង​ការ​នាំ​យក​ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​អាច​ទុកចិត្ត​បាន​ដល់​សាធារណជន ពេល​ខ្លះ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ខ្លួន។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ គេ​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​សេរី។ ចំណែកឯ​ភាគី​រដ្ឋាភិបាល​នៅតែ​បន្ត​អះអាង​ការពារ​ខ្លួន​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដែល​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​មាន​ចំនួន ៧៩,៨% នៃ​អ្នក​សារព័ត៌មាន​ដែល​បាន​ជួប​សម្ភាស បាន​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពី​មុន។ នៅ​ថ្ងៃទី​៣ ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ អង្គការ​សមាគម​អ្នក​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក តែង​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន។ ទិវា​នេះ​ក៏​ជា​ការ​រំលឹក​ដល់​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក ឱ្យ​បង្កើន​នូវ​បរិយាកាស​ដែល​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ផ្ដល់​នូវ​អំណាច...