37 C
Phnom Penh

cam-photo-khmer-hun-sen

Latest

តុលាការ​កំពូល​រក្សា​សាលក្រម​សាលា​ឧទ្ធរណ៍​នៅ​ដដែល​ឱ្យ​តំណាង​សហជីព​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ

តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្ដន្ទាទោស​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព ៦​នាក់​ផ្សេង​ទៀត​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ទុក​ជា​បាន​ការ​ដដែល ក្នុង​សវនាការ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។ ការ​បើក​សវនាការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ ប្តឹង​ទៅ​តុលាការ​កំពូល​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ លើ​សំណុំរឿង​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​នោះ។ កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ...