តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២៣ខែកុម្ភៈ បានចោទប្រកាន់អ្នកជំនួញចូលនិវត្តន៍ជនជាតិអង់គ្លេស២នាក់ ពីបទរំលោភផ្លូវភេទលើកុមារខ្មែរ២នាក់អាយុក្រោម១៥ឆ្នាំ ។ ប្រភពពត៌មានដេលីម៉េល (Daily Mail) ដែលមានមូលដ្ឋានក្នុងប្រទេស អង់គ្លេសបានដកស្រង់សំដីមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ លោកឌួងថាវរីចុះផ្សាយថាជនសង្ស័យទាំងពីរនាក់នេះ មានឈ្មោះ លេសលី ភីតធឺហ៊េនមែន(Leslie Peter Henman) អាយុ៦៣ឆ្នាំ និងមា្នក់ទៀតឈ្មោះ ដេវីដមែលខុមប្រក់(David Malcolm Brock)អាយុ៦៥ឆ្នាំបានលួងលោមកុមារអាយុ១៣ឆ្នាំនិងម្នាក់ទៀត អាយុ១៥ឆ្នាំឲ្យមកងូតទឹកលេងនៅអាងហែលទឹកនៅផ្ទះរបស់ខ្លួន ក្នុងខេត្តសៀមរាប។ជនសង្ស័យក៏បានផ្តល់ប្រាក់និងសម្ភារៈសាលាផ្សេងៗដល់កុមារទាំងពីរនាក់នេះ។ ជនសង្ស័យពីរនាក់នេះនឹងអាចមានទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំនិងបង់ផាកពិន័យជាប្រាក់ចំនួនពី៥០០ដល់១៥០០ ដុល្លារអាមេរិកប្រសិនបើពួកគេត្រូវបានតុលាការរកឃើញកំហុសមែននោះ។ សមត្ថកិច្ចឲ្យដឹងថាយ៉ាងហោចណាស់ក៏មានកុមាររងគ្រោះចំនួន ១២នាក់ ផ្សេងទៀតបានអះអាងថាពួកគេត្រូវបានជនសង្ស័យទាំងពីរនាក់នេះរំលោភបំពានផ្លូវភេទដែរ។ មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ លោក ឌួង ថាវរី និយាយថា ជនបរទេសទាំងពីរនាក់នេះបានស្នាក់នៅក្នុងខេត្តសៀមរាប ដោយប្រើទិដ្ឋាការចូលនិវត្តន៍ហើយពួកគេនឹងប្រឈមការកាត់ទោសនៅចុងឆ្នាំ២០១៨ខាងមុខនេះ៕
Latest
អាជ្ញាធរបិទសំណុំរឿងឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដោយសារតែឃាតករជាប់ពាក់ព័ន្ធនឹងត្រកូលហ៊ុន
ដោយ៖ ខៀវ សុភា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខួប ១២ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដែលជាវីរជនការពារព្រៃឈើដ៏លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល។
ប៉ុន្តែ ១២ឆ្នាំកន្លងទៅនេះ យុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសាររបស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿងនេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ...