36 C
Phnom Penh

Safari002 copy 5

Latest

អង្គការ​តម្លាភាព​អូស្ត្រាលី​ព្រមាន​ថា​ច្បាប់​ថ្មី​នឹង​ចាត់​វិធានការ​លើ​ប្រភព​លុយ​ខ្មៅ​ដែល​ហូរ​ចូល​ពី​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត

អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ព្រមាន​ថា ច្បាប់​ថ្មី​របស់​អូស្ត្រាលី មាន​គោលដៅ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​ការ​លាង​លុយ​កខ្វក់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី ខណៈ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាមេរិក​ដែល​គួរ​ឱ្យ​សង្ស័យ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កន្លង​មក ក៏​មាន​ការ​ហូរ​ចេញពី​ប្រទេស​កម្ពុជា​ដែរ។ សារព័ត៌មាន ABC (Austria Broadcasting Corporation) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​មួយ​ឆ្នាំៗ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាច​ហូរ​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្រោម​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​អូស្ត្រាលី​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ការ​លាង​លុយ​កខ្វក់​កាន់តែ​ច្រើន​ឡើងៗ។ សារព័ត៌មាន​ដដែល​បាន​លាតត្រដាង​អំពី​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ថា ក្នុង​រយៈពេល...