Latest
តុលាការកំពូលរក្សាសាលក្រមសាលាឧទ្ធរណ៍នៅដដែលឱ្យតំណាងសហជីពជាប់ពន្ធនាគារពីរឆ្នាំ
តុលាការកំពូល សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលបានផ្ដន្ទាទោសកញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីព ៦នាក់ផ្សេងទៀតពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ទុកជាបានការដដែល ក្នុងសវនាការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ។
ការបើកសវនាការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ប្តឹងទៅតុលាការកំពូលជំទាស់ទៅនឹងសេចក្តីសម្រេចនៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ លើសំណុំរឿងរបស់ខ្លួនកាលពីពេលកន្លងទៅនោះ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ...