30 C
Phnom Penh

Latest

រុស្ស៊ី​ប្រារព្ធ​ខួប​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ខណៈ​ស្ថិត​លើ​វិថី​មិន​ច្បាស់លាស់​នៃ​ការ​ធ្វើ​សង្គ្រាម​វាយ​យក​អ៊ុយក្រែន

ចាប់តាំងពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ គឺ​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃទី​៩ ខែ​ឧសភា ប្រទេស​រុស្ស៊ី ធ្វើ​ពិធី​រំលឹក​ខួប​ជ័យជម្នះ​របស់​កងទ័ព​សូវៀត​ក្រហម ដែល​វាយ​ផ្ដួល​រំលំ​របប​កងទ័ព​និយម​ណាហ្ស៊ី​អ៊ីត្លែ អាល្លឺម៉ង់។ មិន​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ លើក​នេះ​ការ​ប្រារព្ធ​ខួប​ជ័យជម្នះ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ មិន​សូវ​មាន​ភាព​អធិកអធម​ច្រើន​ទេ ខណៈ​កងទ័ព​រុស្ស៊ី កំពុង​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ក៏​កំពុង​ស្លាប់​គរ​ជើង​គ្នា បើ​ទោះជា​ទីតាំង​ខ្លះ ទ័ព​រុស្ស៊ី​វាយ​យក​បាន​ពី​កងទ័ព​អ៊ុយក្រែន ក៏ដោយ​នោះ។ គោលដៅ​នៃ​សង្គ្រាម​ដែល​ពួក​បស្ចិម​ប្រទេស​ថា​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺ​មាន​ផែនការ​វាយ​ដណ្ដើម​កាន់កាប់​ទឹកដី​អ៊ុយក្រែន និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែ​មក​ដល់​ពេលនេះ សង្គ្រាម​អូស​បន្លាយ​ជាង...