Latest
ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលបង្ក្រាបដូចភ្លៀងរលឹមនៅខែវស្សា
អត្ថបទដោយ៖ តាំង សារ៉ាដា
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន។
នៅក្នុងប្រទេសកម្ពុជាឯណេះវិញ គេសង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩,៨% នៃអ្នកសារព័ត៌មានដែលបានជួបសម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។
នៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ អង្គការសមាគមអ្នកសារព័ត៌មាននៅទូទាំងពិភពលោក តែងរៀបចំពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មាន។
ទិវានេះក៏ជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោក ឱ្យបង្កើននូវបរិយាកាសដែលសេរីភាពសារព័ត៌មានត្រូវបានផ្ដល់នូវអំណាច...