Latest
រុស្ស៊ីប្រារព្ធខួបជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ខណៈស្ថិតលើវិថីមិនច្បាស់លាស់នៃការធ្វើសង្គ្រាមវាយយកអ៊ុយក្រែន
ចាប់តាំងពីក្រោយការបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ គឺរៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី៩ ខែឧសភា ប្រទេសរុស្ស៊ី ធ្វើពិធីរំលឹកខួបជ័យជម្នះរបស់កងទ័ពសូវៀតក្រហម ដែលវាយផ្ដួលរំលំរបបកងទ័ពនិយមណាហ្ស៊ីអ៊ីត្លែ អាល្លឺម៉ង់។
មិនដូចឆ្នាំកន្លងទៅនោះទេ លើកនេះការប្រារព្ធខួបជ័យជម្នះរបស់ប្រទេសមហាអំណាចមួយនេះ មិនសូវមានភាពអធិកអធមច្រើនទេ ខណៈកងទ័ពរុស្ស៊ី កំពុងប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន ហើយក៏កំពុងស្លាប់គរជើងគ្នា បើទោះជាទីតាំងខ្លះ ទ័ពរុស្ស៊ីវាយយកបានពីកងទ័ពអ៊ុយក្រែន ក៏ដោយនោះ។
គោលដៅនៃសង្គ្រាមដែលពួកបស្ចិមប្រទេសថាសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺមានផែនការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន និងផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែមកដល់ពេលនេះ សង្គ្រាមអូសបន្លាយជាង...