25.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

8452 POSTS
0 COMMENTS

នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា ប្រាប់ពលរដ្ឋខ្មែរថា កសិកម្ម ប្រៀបដូចជា ក្រពះជាតិ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី ជាមួយនឹងភរិយា ក្នុងទិវា មច្ឆជាតិ ខួបទី២១ ដោយថ្លែងប្រាប់ពលរដ្ឋខ្មែរថា រដ្ឋាភិបាល ជានិច្ចកាល ចាត់ទុកវិស័យ កសិកម្ម ប្រៀបបាននឹងក្រពះជាតិ មានសារសំខាន់ដល់អាយុជីវិតពលរដ្ឋខ្មែរ ពោលគឺជារឿងស្លាប់រស់។

វិភាគព័ត៌មាន៖ សារព័ត៌មានបកស្រាយ ទស្សនកិច្ចប្រធានបក្សកាន់អំណាចបន្ទាន់នៅស្រុកចិន

សារព័ត៌មានក្នុងស្រុក ដែលបម្រើគោលមាគ៌ានយោបាយរដ្ឋាភិបាល Fresh News ផ្សាយអំពីដំណើរទស្សន កិច្ចលោក ហ៊ុន សែន ទៅកាន់ប្រទេសចិនបែបរហ័សរហែងតែពីរថ្ងៃដើម្បីជួបជាមួយប្រធានាធិបតី ហ្ស៊ី ជិន ពិង ថាមិនមែនជាទស្សនកិច្ចធម្មតាឡើយ។

ទិវាខួប៧៥ឆ្នាំ នៃការវិវឌ្ឍន៍បក្ស ប្រជាជនបដិវត្តន៍កម្ពុជា មេបក្សថា គ្មាននរណាឲ្យសន្តិភាពទេ

សេចក្តីថ្លែងការណ៍ផ្លូវការពីមន្ទីរបក្សកាន់អំណាច ការិយាល័យ គណៈកម្មាធិការមជ្ឈិមបក្ស នៃបក្ស ប្រជាជនកម្ពុជា ថ្លែងដោយលោក ហ៊ុន សែន ប្រធាន បក្ស ក្នុងខួប៧៥ឆ្នាំ នៃកំណើតបក្ស បានទទួលការចូលរួម អបអរសាទរ កោតសសើរ និង ជូនពរសព្វសាធុការពីយុទ្ធមិត្តយៀកណាម ជាពិសេស រណសិរ្សមាតុភូមិនិង ប្រធានបក្ស កុម្មុយនិស្តយៀកណាម។

មានសេចក្តីរាយការណ៍ថា ការរំលោភសិទ្ធិអ្នកកាសែតថយចុះ ប៉ុន្តែ រដ្ឋអំណាចប្រើច្បាប់គម្រាមវិញ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានឱ្យដឹងថា ករណីរំលោភបំពានសំដៅលើអ្នកសារព័ត៌មាននៅប្រទេសកម្ពុជាបានថយចុះក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែការប្រើប្រាស់វិធានការច្បាប់ ប្រើតុលការជាត្រីមុខ និងការគំរាមកំហែងតាមផ្លូវច្បាប់លើអ្នកកាសែតនៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ។ ខណៈនោះ ក្រសួងព័ត៌មានអះអាងថា អ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងទទួលបានការការពារស្របតាមច្បាប់។ 

កម្ពុជាច្រានចោលការទាមទារព្រំដែនជាឯកតោភាគីរបស់ថៃ និងចោទថាបន្តរំលោភកិច្ចព្រមព្រៀងទ្វេភាគី

កម្ពុជាបានប្រកាសជាថ្មីថា ខ្លួន "មិនទទួលស្គាល់ដាច់ខាត" ចំពោះខ្សែបន្ទាត់ព្រំដែនដែលប្រទេសថៃទាមទារដោយឯកតោភាគី ខណៈរបបក្រុងភ្នំពេញចោទប្រកាន់ថា កងកម្លាំងយោធាថៃបានបន្តរំលោភកិច្ចព្រមព្រៀងព្រំដែន និងរុលចូលទឹកដីកម្ពុជាក្នុងខេត្តឧត្តរមានជ័យ។ 

អ្នកតាមដាន កំពុងគយគន់ស្ថានការណ៍យោធាតាមព្រំដែនខ្មែរ-ថៃ

អតីតនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ទទួលស្គាល់ការដឹកមកដល់នៃរថក្រោះកង់ច្រវាក់ ប្រភេទ T59D៤០គ្រឿង កាលពីថ្ងៃទី៩ ខែមិថុនា ប៉ុន្តែថ្លែងថា ជារថក្រោះបញ្ជាទិញតាំងពីយូរមកហើយ។ តាមប្រភពព័ត៌ មានជាច្រើន គេរាយការណ៍ថា រថក្រោះដែលរាជរដ្ឋាភិបាលបញ្ជាទិញមានចំនួនសរុប៩៣គ្រឿង។

ប្រទេសកម្ពុជាខ្ចីបុសបរទេសពង្រីកវាលយន្តហោះ និង សង់ប្រព័ន្ធថាមពលនៅខេត្តកំពង់ឆ្នាំង

រាជាណាចក្រ កម្ពុជា ខ្វះថវិការអភិវឌ្ឍន៍វិស័យមួយចំនួន ទាំងខាងរដ្ឋ ទាំងខាងឯកជន បន្ទាប់ពីបាត់បង់ចំ ណូលពីទេសចរបរទេសមួយភាគប្រមាណជិត៥០% ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦។ រាជរដ្ឋាភិបាលប្រ ទេសកម្ពុជា បានសុំខ្ចីបំណុលពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជាង៦៣លានដុល្លារ ដើម្បីបង្កើតមជ្ឈ មណ្ឌលរក្សាទុកប្រភពថាមពលភ្លើងអគ្គិសនីជាអាគុយនៅខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់បង្រ្គប់សេចក្តី ត្រូវការផ្នែកថាមពល។

សហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មបន្ថែមលើជនទាក់ទងនឹងក្រុមហ៊ុនវញ្ចកម្ម និង រឹបអូសទ្រព្យសម្បត្តិ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩ នាក់ និងក្រុមហ៊ុនចំនួន ២៦ ដែលខ្លួនចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនឧក្រិដ្ឋកម្មឆ្លងដែន Prince Group គ្រប់គ្រងដោយអតីតឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក្នុងការបង្កើនសម្ពាធលើបណ្ដាញដែលអាជ្ញាធរអាមេរិកាំងអះអាងថា ពាក់ព័ន្ធនឹងការឆបោកអនឡាញ ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ 

អ្នកស្រាវជ្រាវ ថា ទេសចរបរទេសចូលស្រុកខ្មែរធ្លាក់ចុះជិត៥០% មកពីសង្រ្គាមនៅមជ្ឈិមបូព៌ា

ចំនួនទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា បានធ្លាក់ចុះជិត៥០% ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២៦ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ចំនួនទេសចរបរ ទេសមកលេងស្រុកខ្មែរធ្លាក់ចុះត្រឹមជាង ១លាននាក់កន្លះ ឬ៤៨% បើប្រៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេល ដូចគ្នា មានជិត៣លាននាក់។

វាសនាជនរងគ្រោះពីមណ្ឌល វញ្ចកម្ម ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយពីអាជ្ញាធរបោសម្អាត

វិទ្យុផ្សាយសម្លេងសាធារណៈនៅស.រ.អា National Public Radio (NPR) ផ្សាយអំពីបញ្ហាជនរងគ្រោះ កំពុងជាប់គាំងនៅស្រុកខ្មែររាប់ម៉ឺននាក់ មិនទាន់ដឹងថាត្រូវធ្វើដូចម្តេច ទៅឯណានៅឡើយទេ ក្រោយពីអាជ្ញាធរ មានសមត្ថកិច្ចបង្រ្កាបរបរ វញ្ចកម្ម ឬឆបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា បិទមណ្ឌលរកស៊ីទុច្ចរិត ហើយ សង្រ្គោះពួកគេចេញមក។

Latest news

© 2021, ដេលី. All rights reserved.