26.1 C
Phnom Penh

CATEGORY

នយោបាយ

សហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មបន្ថែមលើជនទាក់ទងនឹងក្រុមហ៊ុនវញ្ចកម្ម និង រឹបអូសទ្រព្យសម្បត្តិ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩ នាក់ និងក្រុមហ៊ុនចំនួន ២៦ ដែលខ្លួនចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនឧក្រិដ្ឋកម្មឆ្លងដែន Prince Group គ្រប់គ្រងដោយអតីតឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក្នុងការបង្កើនសម្ពាធលើបណ្ដាញដែលអាជ្ញាធរអាមេរិកាំងអះអាងថា ពាក់ព័ន្ធនឹងការឆបោកអនឡាញ ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ 

Human Rights Watch ចោទរដ្ឋាភិបាលកម្ពុជាថា ប្រើការសារភាពដោយបង្ខំដើម្បីបង្ក្រាបអ្នកប្រឆាំង 

អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ការចោទប្រកាន់តាមផ្លូវព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឱ្យសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំងសារភាពជាសាធារណៈ ដើម្បីធ្វើឱ្យចលនាប្រឆាំងចុះខ្សោយ និងពង្រឹងការគ្រប់គ្រងរបស់បក្សខ្លួន។ 

មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម

មកទល់ពេលនេះ ពលរដ្ឋខ្មែរច្រើនណាស់ហើយ ដែលបានដឹង ឮ ឃើញទិដ្ឋភាព កាយវិការអ្នកដឹកនាំខ្មែរនៃបក្ស ប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បែបណាៗនោះ ពីព្រោះសារព័ត៌មានសេរី បានផ្សាយឯកសារពិតៗពី ការស្រាវជ្រាវឲ្យពលរដ្ឋខ្មែរជ្រាប។

អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក

តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមនុស្ស ៦នាក់ ជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្រោមការចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បន្ទាប់ពីការស៊ើបអង្កេតរកឃើញការជាប់ពាក់ព័ន្ធនឹងការលក់គណនេយ្យធនាគារទៅឱ្យបណ្ដាញ វញ្ចកម្ម ឬឆបោកអនឡាញ។ 

លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បាននិយាយថា លោកសង្ឃឹមថា តុលាការកំពូលនឹងស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញ ខណៈតុលាការបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក នៅថ្ងៃទី១៥ ខែមិថុនា ហើយគ្រោងប្រកាសសាលដីកានៅថ្ងៃទី១៩ ខែមិថុនា។ 

ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន 

អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋជិត ៣,០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មុនពេលប្រកាសបិទទីតាំងទាំងពីរជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខតាមព្រំដែន។ 

កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប 

អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិន ១៥៦ នាក់ចេញពីប្រទេស ក្រោយរកឃើញថាពួកគេបានស្នាក់នៅ និងធ្វើការដោយខុសច្បាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (online scams) ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចោទជាសំណួរអំពីប្រសិទ្ធភាពនៃយុទ្ធនាការបង្ក្រាបបទល្មើសប្រភេទនេះនៅកម្ពុជា។

នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ

នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោកបានជួបពិភាក្សាក្រៅផ្លូវការនឹង នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរគុណ (Anutin Charnvirakul) នៅទីក្រុងហាណូយ ប្រទេសយៀក ណាម មុនពិធីបើក វេទិកាអនាគតអាស៊ាន (AFF) លើកទី៣ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា។

អ្នកវិភាគនិយាយថា ការទទួលស្គាល់កំហុសនៃមេដឹកនាំ ជាការទទួលខុសត្រូវ

នាយក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានប្រាប់សារព័ត៌មានថា ការទទួលស្គាល់កំហុសជាសាធារណៈរបស់លោក ហ៊ុន សែន អាចត្រូវបានមើលឃើញថា ជាការបង្ហាញពីការទទួលខុសត្រូវរបស់មេដឹកនាំចំពោះការសម្រេចចិត្តកន្លងមក។

ក្រុមភ្នាក់ងារ ធនាគារពិភពលោក រាយការណ៍ថា ចំណូលធ្លាក់ចុះ GDP ទាបដោយប្រការមួយចំនួន

ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ ទទួលបានការដាក់ទុនវិនិយោគផ្ទាល់ពីបរទេស Foreign Direct Investment (FDI) ជាទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានលំនឹង ដោយបង្កើតការងារសមរម្យបានចំនួនប្រមាណ៤សែនមុខការ។

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.