25.5 C
Phnom Penh

CATEGORY

នយោបាយ

អង្គការសិទ្ធិមនុស្ស រាយការណ៍ថា របរ វញ្ចកម្ម ឬ បោកប្រាស់ scams នៅគង់អត្ថិភាព មិនទៅណា

ក្រោយពីមន្រ្តីធំៗនៃរាជរដ្ឋាភិបាលខ្មែរ បានប្រកាសក្តែងៗជាឱឡារិកប្រាប់ពិភពលោក ថានឹងបង្រ្កាបមណ្ឌល វញ្ចកម្ម ឬការឆបោកក្នុងប្រទេសឲ្យអស់ក្នុងមេសា ពីរខែមុន ក្រុមអង្គការសិទ្ធិមនុស្សបានតាមដានយ៉ាងដិតដល់លើសកម្មភាពបង្រ្កាបឧក្រិដ្ឋកម្មជាប់ជានិច្ច ហើយបានធ្វើសេចក្តីរាយការណ៍អំពីការវិវឌ្ឍន៍ពីរលើក៖ ម្តងនៅខែមករាដើមឆ្នាំ ម្តងទៀតនៅដើមខែមិថុនានេះ។

ប្រមុខរដ្ឋស្តីទី ប្រធាន ព្រឹទ្ធសភា ប្រធាន បក្សកាន់អំណាច ជាអតីតនាយករដ្ឋមន្រ្តី បន្ទន់ឥរិយាបទជាមួយរាជាណាចក្រ ថៃឡង់ដ៍ ដើម្បីសន្តិភាព

លោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធាន ព្រឹទ្ធសភា ប្រធាន បក្ស ប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី បានថ្លែងជាសាធារណៈថា លោកគិតប៉ាន់ប្រមាណខុសក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡង់ដ៍ ដោយសារតែ លោកជឿទុកចិត្តមិត្តថៃរបស់លោកហួសពេក។

រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលសមាជិកគ្រួសារ និងសាច់ញាតិរបស់យុទ្ធជនពលី និងរបួសធ្ងន់ចំនួន ៤១នាក់ ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលជាវិធានការមួយត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ជាការតបស្នង និងលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ក្នុងការបំពេញបេសកកម្មការពារជាតិ។

សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន

ស្ថានទូតអាមេរិកនៅភ្នំពេញ ថា ការដោះលែង អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយសហរដ្ឋអាមេរិក បានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន។

មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ

មន្រ្តីបក្សកាន់អំណាចមួយរូប ទម្លាយថា ការងារស្វែងរកការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា គឺលោក កឹម សុខា បានធ្វើឡើងអស់រយៈពេលជិត៣ឆ្នាំ ដោយសារលោកកឹម សុខា ទាមទារឲ្យមានការដោះលែងជាកញ្ចប់ដោយរាប់បញ្ចូលទាំង ដោះលែង អ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត។

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ

អ្នកតាមដានសង្គមកម្ពុជា អះអាងថា ព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា គឺជាការគណនានយោបាយដ៏ល្អិតល្អន់ និងស៊ីជម្រៅមួយ ក្នុងការទាញយកផលប្រយោជន៍ការទូត បំបែកកម្លាំងប្រឆាំង និងពង្រឹងគ្រឹះអំណាចរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។

ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានថា កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងថៃ និងកម្ពុជា អាចប្រឈមនឹងការលំបាក ប្រសិនបើកម្ពុជានៅតែបន្តលើកឡើងអំពីទំនាស់ព្រំដែន និងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត៖រដ្ឋាភិបាលគ្រោង​កែសម្រួល និងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។

ព្រឹទ្ធសភាកម្ពុជា ​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

ព្រឹទ្ធសភាកម្ពុជា បាន​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២០ ខែឧសភានេះ។

ព្រះរាជអាជ្ញាសាលារាជធានីភ្នំពេញ យល់ព្រមឲ្យលោក កឹម សុខា ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់រយៈពេល១ម៉ោង

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានយល់ព្រមឱ្យប្រធាន​អតីត​បក្ស​ប្រឆាំង​ លោក​កឹម សុខា ចាកចេញពីផ្ទះដែលជាទីឃុំខ្លួន ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺ ធ្ងន់រយៈពេល១ម៉ោង តាមការស្នើសុំរបស់លោក។

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.