28 C
Phnom Penh

TAG

កម្ពុជា-ថៃ

កិច្ចប្រជុំ​ប្រមុខ​ការទូត​អាស៊ាន​បាន​លទ្ធផល​ត្រឹមតែ​បើក​ឱ្យ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ

កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ឱ្យ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​គេ​ហៅថា​សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ដើម្បី​ជជែក​អំពី​ការ​អនុវត្ត និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់។ សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​គេហទំព័រ​នៃ​លេខាធិការដ្ឋាន​អាស៊ាន ចុះផ្សាយ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ស្ដីពី​ការ​បន្ត​បទ​ឈប់​បាញ់​ឡើងវិញ និង​ការ​បញ្ឈប់​អរិភាព​រវាង​កម្ពុជា-ថៃ។ ជាមួយ​គ្នា​នេះ សេចក្តី​ថ្លែងការណ៍​អះអាង​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤...

ជនស៊ីវិល​កម្ពុជា​ស្លាប់​កើន ១៩​នាក់ រង​របួស ៧៩​នាក់ ខណៈ​ជនភៀសសឹក​កើន​ជាង ៥២​ម៉ឺន​នាក់​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អស់​រយៈពេល ១៦​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ស្លាប់ ១៩​នាក់ រង​របួស ៧៩​នាក់ រួម​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​ផង​ដែរ ខណៈ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ដល់​ជាង ៥២​ម៉ឺន​នាក់​រហូត​មក​ដល់​ពេលនេះ។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កងទ័ព​ឈ្លានពាន​ថៃ បាន​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក F-16 នាវាចម្បាំង...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ​លោក អនុធីន ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ស្ដារ​ប្រជាប្រិយភាព​ខ្លួន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា ការ​ប្រកាស​សង្គ្រាម​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ជាមួយ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក គឺជា​យុទ្ធសាស្ត្រ​ស្ដារ​ប្រជាប្រិយភាព​របស់​គាត់​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ បន្ទាប់ពី​គាត់​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ថៃ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណែត (Casey Barnett) បាន​សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា ក្រោយ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៩៨​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៥...

ប្រមុខ​ការទូត​អាស៊ាន​ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​២៤ ធ្នូ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ខាងមុខ​នេះ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់។ ប្រធាន​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​លើ​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា រួម​មាន​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា និង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ...

ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ...

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​អឺរ៉ុប និង​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​តាមដាន​ភាគី​ណា​បង្ក​ជម្លោះ​ឈ្លានពាន​ទឹកដី​ពិតប្រាកដ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ស្នើ​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​ដើម្បី​តាមដាន​ផ្ដិត​យក​ភស្តុតាង​ភាគី​ដែល​ឈ្លានពាន​ទឹកដី ព្រោះ​ភាគី​ថៃ តែងតែ​បង្កើត​ភស្តុតាង​ក្លែងក្លាយ​ដើម្បី​លាប​ពណ៌ និង​ចោទប្រកាន់​កម្ពុជា ថា​បាន​ឈ្លានពាន​ទឹកដី​របស់​ពួកគេ​រហូត​មក​នោះ។ លោក មុត ចន្ថា ដែល​ជា​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ដើម្បី​ជម្រះ​ការ​ចោទប្រកាន់​ឱ្យ​ជ្រះ​ស្រឡះ និង​ធានា​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់ គួរតែ​បើក​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​ដើម្បី​តាមដាន​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ ថា​តើ​ភាគី​ណា​ជា​អ្នក​ឈ្លានពាន​ភាគី​ណា​ឱ្យ​ពិតប្រាកដ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា កន្លង​មក...

ប្រធាន​អាស៊ាន​ថា កម្ពុជា និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយ​ថា កម្ពុជា​និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ក្នុង​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ពិភាក្សា​ពី​ការ​ទប់ស្កាត់​កុំ​ឱ្យ​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​រាលដាល​កាន់តែ​ខ្លាំង។ លោក អាន់វ៉ា បញ្ជាក់​ថា កម្ពុជា​និង​ថៃ ក៏បាន​យល់ព្រម​ផង​ដែរ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ចុះ​ត្រួតពិនិត្យ​តំបន់​ព្រំដែន ហើយ​ប្រមុខ​កងកម្លាំង​ប្រដាប់​អាវុធ​ម៉ាឡេស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ដើម្បី​បន្ត​ការ​ចូលរួម​ក្នុង​កម្រិត​យោធា។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បន្ថែម​ថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មាន​គោលដៅ​បញ្ចុះបញ្ចូល​ឱ្យ​ថៃ និង​កម្ពុជា ទប់ស្កាត់​កុំ​ឱ្យ​មាន​ភាព​តានតឹង​កើន​ឡើង​រឹតតែ​ខ្លាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​ថា លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ​ថៃ...

បណ្ឌិត គិន ភា ព្រមាន​ថា ថៃ​នឹង​ប្រើ​លេស​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​ដើម្បី​ឈ្លានពាន​ឡាវ និង​ភូមា នៅ​សមរភូមិ​បន្ទាប់

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ថា សមរភូមិ​ដែល​ថៃ នឹង​បន្ត​ឈ្លានពាន​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​ឡាវ និង​ប្រទេស​ភូមា ប៉ុន្តែ​ថៃ នឹង​ប្រើ​លេស​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន ទៅ​ជា​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ​វិញ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ថៃ​នឹង​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន​ទៅ​ជា​សង្គ្រាម Scam វិញ ដើម្បី​ឈ្លានពាន​ប្រទេស​ឡាវ និង​ភូមា ប៉ុន្តែ​ធាតុ​ពិត គឺជា​សង្គ្រាម​ឈ្លានពាន​ដដែល គឺ​ដូច​ដែល​ថៃ បាន​ធ្វើ​មក​លើ​កម្ពុជា...

អ្នក​ឃ្លាំមើល​ថា​ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ទឹកដី គឺ​ជា​ប្រជាជន​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​និង​អនាគត​ខ្លួន

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​បាត់បង់​ទឹកដី គឺជា​ប្រជាជន​ដែល​ខ្វះ​ការ​យល់ដឹង​អំពី​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ និង​អនាគត​របស់​ខ្លួន។ លោក សេក សុជាតិ លើកឡើង​ថា ប្រជាជាតិ​ដែល​មិន​ផ្តល់​តម្លៃ​ដល់​យុត្តិធម៌ ប្រាកដ​ជា​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​អវិជ្ជា និង​ភាព​ងងឹត​នៃ​ផ្លូវ​គំនិត​ជាមិនខាន រីឯ​ប្រទេស​ដែល​មិន​គោរព​យុត្តិធម៌​សកល ក៏​នឹង​ក្លាយ​ជា​ប្រទេស​ដែល​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដែរ នៅ​ពេល​អយុត្តិធម៌​ជះ​ពន្លឺ​ត្រឡប់​មក​លើ​ខ្លួនឯង​វិញ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ប្រទេស​មួយ​ដែល​មិន​ធ្លាប់​ប្រឈម​នឹង​ការ​បាត់បង់​ទឹកដី អាច​មិន​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​ឈឺចាប់​ឡើយ ចំណែក​ប្រទេស​កម្ពុជា...

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ប្រទេស​កម្ពុជា

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កំពុង​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។ សមាគម​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​វត្ត​សាមគ្គី​រតនារ៉ាម ក្នុង​ទីក្រុង​តាកូម៉ា រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ចេញ​ថ្លែងការណ៍​អំពី​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ថៃ នៅ​ថ្ងៃទី​១៨ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​សកលលោក​ទាំងអស់ ចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា។ ប្រភព​ដដែល​អះអាង​ថា មហា​បាតុកម្ម​នេះ​មិនមែន​ដើម្បី​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​បក្ស​នយោបាយ អង្គការ សមាគម​ណា​មួយ​ឡើយ គឺ​ដើម្បី​ជាតិ​ខ្មែរ​ទាំងមូល ដើម្បី​ប្រជាជន​ខ្មែរ​គ្រប់​រូប មិន​ថា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីណា ឬ​ប្រទេស​ណា​ឡើយ...

Latest news

© 2021, ដេលី. All rights reserved.