26.3 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នក​ជំនាញ​ច្បាប់​ជំរុញ​ឱ្យ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ទារ​សំណង​ពី​ការ​ខូចខាត

អ្នក​ច្បាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ប្រាសាទ​ខ្មែរ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​កងទ័ព​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា សកម្មភាព​វាយប្រហារ​លើ​ប្រាសាទ​បុរាណ​ខ្មែរ​នានា​ពី​សំណាក់​កងទ័ព​ថៃ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ពិតប្រាកដ ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​១៩៤៩ យ៉ាង​ធ្ងន់ធ្ងរ។ អតីត​មេធាវី​រូប​នេះ​អះអាង​ថា សកម្មភាព​បាញ់​បំផ្លិចបំផ្លាញ​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ដែល​បណ្តាល​ឱ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​ខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ដោយ​កងទ័ព​ថៃ គឺ​កម្ពុជា​អាច​ប្ដឹង​ថៃ...

យោធា​ថៃ បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន

ក្រសួង​មហាផ្ទៃ អះអាង​ថា យោធា​ថៃ បាន​បង្កើន​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា សំដៅ​ភូមិឋាន និង​តំបន់​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្ត​ព្រះវិហារ។ ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ផល​ប៉ះពាល់​លើ​ពលរដ្ឋ និង​តំបន់​ជនស៊ីវិល​អំពី​ការ​ឈ្លានពាន​របស់​ថៃ នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា អំពើ​ល្មើស​ច្បាប់ និង​ក្បត់​បទ​ឈប់​បាញ់​របស់​ភាគី​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា បាន​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ស៊ីវិល តំបន់​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​ទាំង​ការ​បង្អាក់​សេវា​សាធារណៈ​ជាដើម​របស់​កម្ពុជា អស់​ជាច្រើន​កន្លែង។ ប្រភព​ដដែល​លើកឡើង​ថា ពេលនេះ​សាលារៀន​ជិត...

IDEA TALK៖ តើ​ពលរដ្ឋ​អាច​អន្តរាគមន៍​បែប​ណា ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សង្គ្រាម​ឈ្លានពាន​របស់​ថៃ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ពលរដ្ឋ​អាច​អន្តរាគមន៍​បែប​ណា ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សង្គ្រាម​ឈ្លានពាន​របស់​ថៃ?»។

នាយករដ្ឋមន្ត្រី​ថៃ គ្រោង​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ តាម​ទូរសព្ទ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​អំពី​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រហែល​ម៉ោង ០៩ និង ២០​នាទី​យប់​ថ្ងៃ​សុក្រ នេះ អំពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល ៥​ថ្ងៃ​មក​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍​នៅ​ថ្ងៃទី​១២ ធ្នូ...

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រឆាំង​មនុស្ស​ជាតិ

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ ធ្នូ ថា កម្ពុជា​កំពុង​ប្រមូល​ភស្តុតាង​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ មក​លើ​កម្ពុជា ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​សមាជិក។ បណ្ឌិត គិន ភា អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​វាយប្រហារ​មក​លើ​ទីតាំង​ស៊ីវិល​នៅ​កម្ពុជា គឺជា​សកម្មភាព​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​បរទេស​ឈ្លានពាន​ក្នុង​នាម​ឈាមជ័រ​ខ្មែរ​តែ​មួយ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គាំទ្រ​រដ្ឋាភិបាល និង​កងទ័ព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បរទេស​ឈ្លានពាន​តាម​គ្រប់​ទម្រង់ និង​លទ្ធភាព​ដែល​មាន ព្រោះ​គ្មាន​មិត្ត​ណា​ល្អ​ជាង​ជន​រួម​ជាតិ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សន្តិភាព​អាច​មាន​ទៅ​បាន គឺ​សម្រាប់​ប្រទេស​ខ្លាំង​តែប៉ុណ្ណោះ ពីព្រោះ​ប្រទេស​ទន់ខ្សោយ​គ្មាន​តម្លៃ​សម្រាប់​សណ្ដាប់ធ្នាប់​របស់​ពិភពលោក​ទេ​សព្វថ្ងៃ​នេះ។ ជាក់ស្តែង ប្រទេស​ដែល​លក់​យន្តហោះ​ចម្បាំង និង​អាវុធយុទ្ធភណ្ឌ​ឱ្យ​ប្រទេស​ថៃ មិន​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ទេ ព្រោះ​ទ្រឹស្ដី​សេដ្ឋកិច្ច អតិថិជន​គឺជា​ស្ដេច ខណៈ​ថៃ គឺជា​អតិថិជន​ដែល​មាន​លុយ ប៉ុន្តែ​ពេល​ខ្លះ​អ្នកលក់​អាវុធ​ឱ្យ​ថៃ...

កម្ពុជា​ប្រកាស​កាន់ទុក្ខ​ប្រាសាទ​តាក្របី ក្រោយពី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ

ក្រសួង​វប្បធម៌​កម្ពុជា ប្រកាស​កាន់ទុក្ខ​ប្រាសាទ​តាក្របី ដែល​ជា​និមិត្តរូប​នៃ​វប្បធម៌​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ក្រោយពី​យោធា​ថៃ បំផ្លិចបំផ្លាញ​ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​ដោយ​ការ​បាញ់​ផ្លោង​កាំភ្លើងធំ​ជុំវិញ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា នា​ពេលនេះ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​១១ ធ្នូ ដោយ​ថ្កោលទោស​កងទ័ព​ថៃ ដាច់អហង្ការ ដែល​បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​មក​លើ​វិស័យ​វប្បធម៌​របស់​កម្ពុជា ព្រោះ​ទង្វើ​របស់​ថៃ ក្នុង​ពេលនេះ គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​មក​លើ​បេតិកភណ្ឌ​មនុស្សជាតិ ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​ឆ្នាំ​១៩៧២។ ប្រភព​ដដែល​អះអាង​ថា បន្ទាប់ពី​ទទួល​រង​នូវ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ បណ្តាល​ឱ្យ​រូបរាង និង​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​តាក្របី ជា​ទី​សក្ការៈ​របស់​កម្ពុជា...

ទាហាន​ថៃ ចាប់ផ្តើម​ពង្រីក​ការ​ឈ្លានពាន​ចូល​ដល់​តំបន់​មិន​មែន​ជម្លោះ​ខាង​ក្នុង​ទឹកដី​កម្ពុជា

ឈាន​ចូល​មក​ដល់​ថ្ងៃទី​បី គឺ​នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សង្គ្រាម​ថៃ ឈ្លានពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​បាញ់​កាំភ្លើងធំ និង​ទម្លាក់​គ្រាប់បែក បាញ់​ផ្សែង​ពុល​ចូល​មក​ក្នុង​ដល់​តំបន់​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ហើយ​កាន់តែ​ពង្រីក​ការ​វាយប្រហារ​ចូល​មក​ដល់​តំបន់​ដែល​មិន​មាន​ជម្លោះ ខណៈ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​សមភាគី​ថៃ មិន​ទាន់​មាន​លទ្ធផល​អ្វី​នោះ​ទេ។ បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ប្រជាជន​ជាង​កន្លះ​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ថៃ បាន​បន្ត​ភៀស​ខ្លួន​ទៅ​កាន់​វត្ត​អារាម សាលារៀន និង​ជម្រក​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ...

ខេត្ត​ប្រាំ​របស់​កម្ពុជា​រង​ការ​វាយប្រហារ​ពី​យន្តហោះ​ចម្បាំង F-16 និង​កាំភ្លើង​គ្រប់​ប្រភេទ​ពី​សំណាក់​កងទ័ព​ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា នៅ​ថ្ងៃ​ពុធ​នេះ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់ និង​បាញ់​កាំភ្លើង​គ្រប់​ប្រភេទ​មក​លើ​ខេត្ត​ចំនួន​៥ នៃ​យោធភូមិភាគ​ទី​៤ និង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា។ ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា នៅ​វេលា​ម៉ោង ៩ និង ៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំគ្នា​ចេញ​តវ៉ា​នៅ​មុខ​រដ្ឋសភា​នៃ​ប្រទេស​នីមួយៗ​បង្ហាញ​ពី​ការ​ឈ្លានពាន​របស់​ថៃ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឲ្យ​មេដឹកនាំ​នយោបាយ​ទាំងអស់ គួរតែ​នាំគ្នា​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​ធំៗ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​ដាក់​សម្ពាធ​ប្រទេស​ថៃ បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា កម្ពុជា​គួរ​ដល់​ពេល​រៀបចំ​ឯកសារ និង​ភស្តុតាង​ដើម្បី​ប្តឹង​ថៃ ចំពោះ​ការ​រំលោភ​បំពាន​ដែន​អធិបតេយ្យភាព និង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​កម្ពុជា ដោយ​គ្មាន​ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​មិន​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល​នោះ ទៅ​តុលាការ​អន្តរជាតិ ជុំវិញ​ជម្លោះ​ព្រំដែន​ជាច្រើន​ខែ​មក​នេះ។ លោក...

Latest news

© 2021, ដេលី. All rights reserved.