32.7 C
Phnom Penh

TAG

កម្ពុជា-ថៃ

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត​នៅ​ថ្ងៃទី​១៩​មករា

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក សហការ​ជាមួយ​បក្ស​ប្រឆាំង កំណត់​យក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ប្រារព្ធ​ពិធី​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត ដើម្បី​ប្រមូល​កម្លាំង​អ្នក​ចូលរួម​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ។ គណៈកម្មាធិការ​សមាជ​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ។ ក្រុម​នេះ​អះអាង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា ហើយ​ការ​ចូលរួម​សមាជ​នេះ គឺ​ក្នុង​បំណង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឱ្យ​ជួយ​តវ៉ា​ទៅ​កាន់​របប​ក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​លើក​យក​ករណី​កោះ​គុត​នេះ​ទៅ​តាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មករា នេះ​ថា...

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​សមាជ​រឿង «កោះ​គុត» ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មិន​សូវ​អើពើ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បន្ត​ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្តីអំពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត នៅ​ពាក់កណ្តាល​ខែ​មករា ដើម​ឆ្នាំ​នេះ ដើម្បី​កៀរគរ​កម្លាំង​អ្នក​ចូលរួម​ជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក វត្ត​ភ្នំសេរី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២ មករា នេះ ស្តីអំពី​ការ​ធ្វើ​សមាជ​ជុំវិញ​បញ្ហា​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ការ​ការពារ​កោះ​គុត...

អតីត​មន្ត្រី​ការទូត​ជាន់ខ្ពស់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ទាមទារ​យក​កោះ​គុត​ពី​ប្រទេស​ថៃ​មក​វិញ

អតីត​មន្ត្រី​ការទូត​ជាន់ខ្ពស់​កម្ពុជា​ប្រចាំ​ប្រទេស​ស៊ុយអែត ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ប្រើ​សេណារីយ៉ូ​បី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះ​គុត​ពី​ប្រទេស​ថៃ មក​វិញ។ សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កម្ពុជា​បាត់បង់​ទឹកដី​នៅ​ភាគ​ខាងលិច» របស់​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​២០២៤ នេះ បាន​សរសេរ​ថា រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ប្រើ​សេណារីយ៉ូ​បី ដើម្បី​ទាមទារ​យក​កោះ​គុត​ពី​ប្រទេស​ថៃ មក​វិញ។ សៀវភៅ​ដដែល​សរសេរ​ថា ទី​១ ត្រូវ​ប្រើ​កម្លាំង​យោធា ទី​២​ត្រូវ​ដាក់​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ​អំឡុង​ពេល​ដែល​ប៉ះទង្គិច​គ្នា និង​ទី​៣ ត្រូវ​ធ្វើ​ការ​ចរចា​ទាមទារ​អធិបតីភាព​របស់​ខ្លួន​លើ​កោះ​គុត​មក​វិញ ដើម្បី​បញ្ចប់​ការ​ប្តឹង ការ​ប៉ះទង្គិច និង​ការ​ប្តឹងផ្តល់​នេះ។ ថ្វីត្បិតតែ​សេណារីយ៉ូ​ទាំង​បី​នេះ​មាន​ការ​ប្រឈម​ខ្លាំង​សម្រាប់​កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែ​បើ​កម្ពុជា​មិន​ប្រើ​សេណារីយ៉ូ​ទាំង​បី​នេះ​ទេ...

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ស្តីអំពី​បញ្ហា​កោះ​គុត

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy (KMD)) ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ស្ដីពី​បញ្ហា​កោះ​គុត នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដើម្បី​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត​ត្រឡប់​មក​វិញ។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ប្រារព្ធ​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ទីក្រុង​ឡងប៊ិច ស្ដីពី​បញ្ហា​កោះ​គុត...

អ្នកវិភាគ​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​យន្តការ​ដោះស្រាយ​បញ្ហា​កោះ​គុត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​មួយ​រូប ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​យន្តការ​ដោះស្រាយ​បញ្ហា​កោះ​គុត​ពី​ការ​រំលោភ​បំពាន​របស់​ថៃ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ដើម​ខែ​ធ្នូ នេះ​ថា កម្ពុជា និង​ថៃ ជា​ភាគី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ចូលរួម​ក្នុង​ការ​ធានា​ជា​លក្ខណៈ​អន្តរជាតិ​នូវ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​មាត្រា​១ និង​មាត្រា​២ នៃ​កិច្ចព្រមព្រៀង​នេះ។ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា កម្ពុជា​បាន​សន្យា​យ៉ាង​ឱឡារិក​ថា​នឹង​ថែរក្សា ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ខណៈ​ភាគី​នានា​នៃ​កិច្ចព្រមព្រៀង​នេះ​ក៏​បាន​សន្យា​យ៉ាង​ឱឡារិក​ដែរ​ក្នុង​ការ​ទទួលស្គាល់...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​កោះ​គុត​ដូច​រដ្ឋាភិបាល​ជំនាន់​មុនៗ

អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​សម័យ​សង្គម​រាស្ត្រ​និយម និង​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ខ្មែរ សុទ្ធតែ​ទាមទារ​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត ដូច្នេះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ក៏​ត្រូវ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​កោះ​គុត​ក្នុង​ពេល​នេះ​ដែរ។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ទាំង​មន្ត្រី​យោធា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថៃ សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ចំណែក​កម្ពុជា​គ្មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ។ លោក មួង ណារ៉េត លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​បច្ចុប្បន្ន​មិន​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ជំហរ​រឿង​កោះ​គុត​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ...

សកម្មជន​ខ្មែរ-អាមេរិកាំង​ចង់​ឃើញ​រាជរដ្ឋាភិបាល​បកស្រាយ​រឿង​កោះ​គុត​ឱ្យ​អស់​ចម្ងល់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​ថា តើ​កោះ​គុត​នៅ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទៀត​ដែរ​ឬ​ក៏​អត់ ក្រោយ​នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា កោះ​គុត​គ្មាន​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​នោះ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បកស្រាយ​ពី​បញ្ហា​កោះ​គុត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ពិត​មែន​តែ​ក្នុង​មាត្រា​២ នៃ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​និយាយ​អំពី​ការ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ឪពុក​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ជំហរ​ខ្មែរ​រឿង​កោះ​គុត​ឱ្យ​ច្បាស់លាស់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​ជា​របស់​ថៃ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកជំនាញ​កិច្ចការ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី ក៏​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែរ​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ព្រហស្បតិ៍...

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវកម្ម ជុំវិញ​រឿង​កោះ​គុត

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​កម្ពុជា​ទៅ​ជា​ក្រុម​ភេរវកម្ម ក្រោម​ហេតុផល​ថា ពួកគេ​បាន​ញុះញង់​រឿង​កោះ​គុត ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ ថា លោក​កំពុង​តាមដាន​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​កំពុង​ញុះញង់​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​កំណត់​បាន​ថា តើ​ល្មម​ដល់​ពេល​បង្កើត​ច្បាប់​ដាក់​អ្នក​ទាំងនោះ​ឱ្យ​ក្លាយ​ក្រុម​ភេរវករ​ហើយ​ឬ​នៅ។ លោក ហ៊ុន...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អាច​បាន​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត ឱ្យ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​កម្ពុជា។ លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.