TAG
កម្ពុជា-វៀតណាម
លោក ហ៊ុន សែន ថាលោកគ្មានសិទ្ធិប្រគល់ទឹកដីសូម្បីមួយមិល្លីម៉ែត្រឱ្យទៅវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរសូម្បីតែមួយមិល្លីម៉ែត្រឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា...
អ្នកឃ្លាំមើល៖ ការបង្កើតកញ្ចប់ទេសចរណ៍កម្ពុជា-វៀតណាមជារឿងល្អ បើមានតម្លាភាពនិងមិនបន្លំប្រវត្តិសាស្ត្រ
អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ការបង្កើតកញ្ចប់ទេសចរណ៍កម្ពុជា-វៀតណាម វាជារឿងល្អ បើសិនជាការរៀបចំនោះធ្វើឡើងដោយត្រឹមត្រូវ និងតម្លាភាព នឹងមិនធ្វើឲ្យមានការយល់ច្រលំអំពីប្រវត្តិសាស្ត្រ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការបង្កើតបញ្ចប់ទេសចរណ៍រួមគ្នាជារឿងល្អ ព្រោះធ្វើឱ្យកម្ពុជាអាចបើកលំហហោះហើរកាន់តែទូលំទូលាយ ខណៈកម្ពុជាមិនទាន់អាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានច្រើន។ លោកបានបន្ថែមទៀតថា ច្រកដែលអាចនាំភ្ញៀវបរទេសចូលតាមថៃ ចូលតាមវៀតណាម នៅតែជាច្រកមួយសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ដោយប្រទេសជិតខាងទាំងពីរមានសក្ដានុពល និងមានការប្រើប្រាស់គោលនយោបាយទាក់ទាញភ្ញៀវបរទេសល្អ ខណៈកម្ពុជាមិនទាន់មានលទ្ធភាពទាក់ទាញភ្ញៀវទេសចរអឺរ៉ុបច្រើនណាស់ណានៅឡើយនោះ។
លោកបន្តថា ចំពោះការបង្កើតកញ្ចប់ទេសចរណ៍ វាមិនបង្កជាក្ដីបារម្ភដល់អធិបតេយ្យជាតិ...
វេទិកាពលរដ្ឋទាមទារលោក ហ៊ុន សែន បើកឱ្យពលរដ្ឋចូលមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម
វេទិកាពលរដ្ឋទាមទារឱ្យលោក ហ៊ុន សែន បើកទូលាយដល់ពលរដ្ឋខ្មែរដែលចង់ចូលទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម អាចចូលទៅមើលដោយសេរីដូចអាជ្ញាធរវៀតណាម បើកឱ្យពលរដ្ឋ និងសិស្សសាលារបស់គេដែរ។
នៅក្នុងលិខិតចំហចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេទិកាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ពួកគេស្វាគមន៍ចំពោះប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងទៅកាន់ពលរដ្ឋខ្មែរ-អឺរ៉ុបនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលឲ្យដឹងថា ផ្អែកតាមប្រសាសន៍របស់លោក ហ៊ុន សែន ពលរដ្ឋខ្មែរគ្រប់និន្នាការ ទាំងក្នុង...
កម្ពុជា-វៀតណាមប្ដេជ្ញាបន្តអនុវត្តផែនការសហប្រតិបត្តិការគ្រប់វិស័យអាទិភាពទាំងអស់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជា និងវៀតណាម ដោយបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបានជោគជ័យថែមទៀតលើគ្រប់វិស័យអាទិភាពទាំងអស់។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ឧសភា នេះថា ការចុះអនុសារណៈយោគយល់ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព...
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន បកស្រាយការពារខ្លួនរឿងកាត់ដីឲ្យប្រទេសជិតខាង
អ្នកឃ្លាំមើលចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន ដែលថាមិនកាត់ដីខ្មែរឱ្យប្រទេសជិតខាងសូម្បីមួយមិល្លីម៉ែត្រនោះ គ្រាន់តែជាការបកស្រាយដើម្បីការពារខ្លួនយកភាពត្រឹមត្រូវ និងឱ្យស្របតាមច្បាប់ប៉ុណ្ណោះ ខណៈការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២១ ខែឧសភា ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វីស ថាក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ស្របពេលដែលមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់លើរូបលោកថាកាត់ដីឱ្យប្រទេសជិតខាងនោះ។
លោកបន្តថា កន្លងមក កម្ពុជា-វៀតណាម បានឯកភាពគ្នាស្នើសុំអ្នកជំនាញពីប្រទេសបារាំង...
អ្នកឃ្លាំមើល៖ កម្ពុជាត្រូវធ្វើជាមិត្តវៀតណាម ប៉ុន្តែមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ
អ្នកឃ្លាំមើលបញ្ហាសង្គមអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យមេដឹកនាំខ្មែរមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ ប៉ុន្តែត្រូវធ្វើជាមិត្តជាមួយវៀតណាម។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃចន្ទ ទី១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន បានជួបបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម ខណៈលោក ហ៊ុន សែន...
មេដឹកនាំវៀតណាមបន្តសុំលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមឱ្យបានភាពស្របច្បាប់នៅកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកទទួលបានភាពស្របច្បាប់។
ការបន្តស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់សារព័ត៌មាន...
លោក ហ៊ុន សែន ថាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមកើនដល់៩០%
លោក ហ៊ុន សែន ថ្លែងថា កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនកើនដល់ ៩០% ហើយដោយនៅសល់ ១០% ទៀត កំពុងចរចាបោះបញ្ចប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០១៩ កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនបានតែ ៨៤% ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានចំនួន...
កម្ពុជា-វៀតណាមឯកភាពគ្នាបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ
ក្រសួងការបរទេសកម្ពុជា អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បានឯកភាពគ្នាក្នុងការបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ដើម្បីបន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរទៅថ្ងៃមុខ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ម៉ីញជីង...
អាជ្ញាធរខេត្តក្រចេះ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនរវាងខេត្តក្រចេះ ជាមួយច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ស្ពាននោះជាមធ្យោបាយបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទឹកដីកម្ពុជាតែប៉ុណ្ណោះ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងមិត្តភាពក្រចេះ-ប៊ិញយឿង ឬស្ពានអណ្ដែងដូន ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តប៊ិញយឿង ជាមួយអនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង ប្រទេសវៀតណាម លោក ង្វៀន...