32 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក អ៊ុំ សំអាន ពន្យល់​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា​ការ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ឬ​ផ្តួល​រំលំ​រាជបល្ល័ង្គ ដោយសារតែ​សម្តេច​ព្រះ​នរោត្តម សីហនុ ជំទាស់​មិន​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ​ប្រើប្រាស់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​កំណត់​ទឹកដី​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម បន្ត​ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ កក្កដា...

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់​ទឹកដី​ដូច​ស្រមោច​ស្រឡាញ់​សម្បុក

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ទេ បើ​លោក ហ៊ុន សែន ហ៊ាន​កាត់​ភូមិ​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ដែល​ជា​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម គឺជា​ទង្វើ​ខុសឆ្គង​ចំពោះ​ជាតិ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កក្កដា ថា សត្វ​ស្រមោច​ពិត​មែន​តែ​តូច តែ​ពួក​វា​ចេះ​ស្រឡាញ់ និង​ការពារ​សម្បុក​របស់​វា​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​អ្នក​ចូល​ទៅ​បំផ្លាញ ប៉ុន្តែ​ប្លែក​អី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ដែល​មាន​ភាសា...

វៀតណាម​ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ដើម្បី​ឱ្យ​បន្ទាត់​ព្រំដែន​ក្លាយ​ជា​ព្រំដែន​សន្តិភាព​យូរ​អង្វែង

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ជុំវិញ​ការ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។ សារព័ត៌មាន​យុវជន (Tuoi Tre) នៃ​ប្រទេស​វៀតណាម បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក Pham Thu Hang កាលពី​ដើម​សប្តាហ៍​នេះ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​តែងតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​នៃ​ការ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តាម​តំបន់​ព្រំដែន​តាំងពី​ដើម​រហូត​មក មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​នោះ​ទេ។ ការ​អះអាង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​វៀតណាម​នេះ...

លោក ហ៊ុន សែន ព្រមាន​រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​លោក បើ​មិន​ចាប់​លោក សម រង្ស៊ី ឱ្យ​កម្ពុជា

លោក ហ៊ុន សែន គំរាម​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​វៀតណាម ថា​ប្រសិនបើ​ខ្លួន​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​មក​កម្ពុជា នោះ​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក។ ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​ដក ឬ​លុប​សម្ដី​របស់​ខ្លួន​វិញ​ត្រឹម​រយៈពេល​ប្រមាណ ៧​ម៉ោង​ប៉ុណ្ណោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា លោក សម រង្ស៊ី...

មន្ត្រី​វៀតណាម​ជាប់​ខេត្ត​ស្ទឹងត្រែង​ស្នើសុំ​អភិបាល​ខេត្ត​រក្សា​ចំណង​មិត្តភាព​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ

មន្ត្រី​ជាន់ខ្ពស់​ខេត្ត​យ៉ាឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម អបអរ​សាទរ និង​ជូនពរ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែល​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដូច​គ្នា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ពេលនេះ។ អនុ​លេខា​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ លោក ចូវ ង៉ុកទ័ន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា-វៀតណាម​ជា​មិត្ត​ដែល​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ ជាពិសេស​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​សាមគ្គី​ប្រយុទ្ធ​ជាមួយ​សត្រូវ​រួម​នៅ​ក្នុង​សម័យ​សង្គ្រាម​នា​ពេល​កន្លងមក​ផង​ដែរ។ គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ​រូប​នេះ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រក្សា​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ...

វៀតណាម​ឃ្វាល​គោ​ក្របី​ចូល​ទឹកដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ថា​ដោយសារ​ដី​វៀតណាម​ចង្អៀត​ពេក

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​មិន​អើពើ​នឹង​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ដែល​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ខណៈ​អាជ្ញាធរ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ដោយសារតែ​ដី​ខាង​ជនជាតិ​វៀតណាម​ចង្អៀត​ពេក។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​វៀតណាម​បាន​នាំគ្នា​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ដី​ខ្មែរ​រាប់​សិប​ក្បាល​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ​មិន​អាច​លែង​គោ​ក្របី​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​ក្នុង​ទឹកដី​វៀតណាម​បាន​ឡើយ។ លើស​ពី​នេះ មាន​តែ​ខាង​វៀតណាម​ចាប់​យក​គោ​ក្របី​របស់​ពួកគេ​ទៅវិញ។ ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ពួកគេ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ ដូចជា​ខាង​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រួស និង​មេឃុំ​គ្រួស​ជាដើម ប៉ុន្តែ​ពួកគេ​តែង​ឆ្លើយ​ថា​ជាប់​រវល់ និង​គ្មាន​ពេល​មក​មើល​គោ​ក្របី​របស់​វៀតណាម​ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​នោះ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា គោ​ក្របី​វៀតណាម​ដែល​តែងតែ​ត្រូវ​លែង​ឱ្យ​ចូល​មក​ស៊ី​ស្មៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ បាន​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ថែម​ទៀត។ ក្រៅពី​នេះ ប្រសិនបើ​គោ...

អ្នក​ឃ្លាំមើល៖ វៀតណាម​នៅតែ​ប្រកាន់​ជំហរ​រក្សា​អំណាច​បក្ស​ប្រជាជន​គ្រប់គ្រង​ទឹកដី​ខ្មែរ​បន្ត​ទៀត

អ្នក​ឃ្លាំមើល​និយាយ​ថា រដ្ឋាភិបាល​វៀតណាម​នៅតែ​ប្រកាន់​ជំហរ​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​គ្រប់គ្រង​ទឹកដី​ខ្មែរ​បន្ត​ទៀត មិនមែន​រក្សា​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» នោះ​ទេ។ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ដោយសារ​ការ​ប្រើ​អំណាច​គាប​សង្កត់​ឃោរឃៅ​របស់​លោក ហ៊ុន សែន នៅ​ផ្ទៃក្នុង​របស់​ខ្លួន​ដើម្បី​បន្ត​អំណាច​ទៅ​ឱ្យ​កូនប្រុស​កាន់កាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ដូច​ខ្លួន​បន្ត​ទៀត បាន​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​នេះ​កើត​ទុក្ខ​មិន​សុខចិត្ត ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្តួល​អំណាច​ត្រកូល «ហ៊ុន» ដែរ នៅ​ពេល​ដែល​លោក...

អ្នក​ឃ្លាំមើល៖ រាល់​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម​នៅ​ក្រៅ​ប្រទេស​គឺ​ឃុបឃិត​គ្នា​ឈ្លានពាន​ទឹកដី​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា គ្រប់​ជំនួប​ទាំងអស់​រវាង​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម រាល់​ពេល​មាន​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស គឺ​សុទ្ធសឹងតែ​ជា​ផែនការ​ឃុបឃិត​គ្នា​ក្នុង​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​ដែល​ពួកគេ​មាន​ចេតនា​លាក់បាំង​ពី​ពលរដ្ឋ​ខ្មែរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​១៣ ធ្នូ ថា ជា​ភស្តុតាង​ជាក់ស្តែង រាល់​ជំនួប​នៅ​ក្រៅ​ប្រទេស​ជា​លក្ខណៈ​ទ្វេភាគី​រវាង​មេដឹកនាំ​វៀតណាម​ជាមួយ​លោក...

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ​នាំចូល​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ និង​នាំចូល ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​នូវ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ការ ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​ដឹកជញ្ជូន​ឆ្លងដែន​ខុស​ច្បាប់។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​វៀតណាម លោក Nguyen Van Can នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ស្ដីពី​ការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ សម្រួល​ពាណិជ្ជកម្ម បង្ការ និង​បង្ក្រាប​បទល្មើស​គេច​ពន្ធ...

Latest news