28 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

កម្ពុជា-វៀតណាម​ឯកភាព​អនុវត្ត​សន្ធិសញ្ញា​ព្រំដែន​ដែល​ចុះហត្ថលេខា​រួច​ទោះ​ការ​បោះ​បង្គោល​រង​ការ​រិះគន់

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​ក្នុង​ការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួច​ចំនួន ៨០%។ ការ​លើកឡើង​របស់​ស្ថានទូត​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ទ្វេភាគី​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ យោង​តាម​ហ្វេសប៊ុក​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សរសេរ​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា...

នាយករដ្ឋមន្ត្រី​វៀតណាម​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ដល់​រាជធានី​ភ្នំពេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​ជា​លើកដំបូង​នៅ​កម្ពុជា មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្រប​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​លោក ផាម មិញជីញ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បើ​គិត​ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​វៀតណាម...

នាយករដ្ឋមន្ត្រី​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ ប្រកាស​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន​នៅ​ថ្ងៃទី​៨ និង​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម ដែល​ធ្លាប់​មាន​គុណ​លើ​លោក ហ៊ុន សែន...

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​៣​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ

ប្រធាន​ព្រឹទ្ធសភា​នៃ​រាជាណាចក្រ​កម្ពុជា លោក សាយ ឈុំ ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម រយៈពេល ៣​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ទៅ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក វឿង ឌិញហ្វេ ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ជំរុញ​ការ​សហការ​រវាង​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត

មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម និង​កម្ពុជា ប្ដេជ្ញា​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ គណបក្ស​នយោបាយ និង​អង្គការ​មហាជន បន្ត​សហការ​គ្នា​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​នៃ​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្រោយ​ជំនួប​រវាង​សមាជិក​ការិយាល័យ​នយោបាយ​ប្រចាំការ​គណៈ​លេខា​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ូ វ៉ាន់ធឿង និង​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ កាលពី​ថ្ងៃទី​១៧ តុលា នេះ...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​គោរព​ឯករាជ្យ​អធិបតេយ្យ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្ដេជ្ញា​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​គោរព​ឯករាជ្យ អធិបតេយ្យ​ជាតិ​ប្រទេស​នីមួយៗ និង​បំផុសបំផុល​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន​នៅ​តំបន់​ព្រំដែន។ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក លឿង តាមក្វាង ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​រវាង​កងកម្លាំង​នគរបាល​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​សកម្មភាព​ឃោសនា​បំផុស​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ​តាម​បណ្តា​ភូមិ ឃុំ ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព។ ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា...

IDEA TALK៖ តើ​វៀតណាម​កំពុង​វាយលុក​កម្ពុជា​ក្នុង​ទម្រង់​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វៀតណាម​កំពុង​វាយលុក​កម្ពុជា​ក្នុង​ទម្រង់​ណា​ខ្លះ?»។

លោក ហ៊ុន ម៉ាណែត ថា​កងទ័ព​ជើងគោក​កម្ពុជា-វៀតណាម​កសាង​ប្រទេស​ទាំង​ពីរ​នៅ​ក្រោម​ម្លប់​សន្តិភាព

បេក្ខជន​ស្នង​តំណែង​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា កងទ័ព​ជើងគោក​កម្ពុជា និង​វៀតណាម​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព ដើម្បី​ការពារ និង​កសាង​ប្រទេស​ទាំង​ពីរ​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម លោក ង្វៀន វ៉ាន់ងៀ អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​សាមគ្គីភាព​រវាង​កម្ពុជា...

លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទទួល​កសិផល​នាំចេញ​ពី​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២។ ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​រីកចម្រើន​របស់​វៀតណាម បាន​រួម​ចំណែក​ជួយ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ...

លោក ហ៊ុន សែន ឯកភាព​គ្នា​ជាមួយ​វៀតណាម​បោះ​បង្ហើយ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​ឈ្លានពាន​វៀតណាម​លើក​បន្តុប បាន​ឯកភាព​គ្នា​ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញ​ឲ្យ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ទៀត​ឱ្យ​ឆាប់​ចប់ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ បុរស​ខ្លាំង​រណប​បរទេស​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ដូ វ៉ាន់ជៀន នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

Latest news