32.7 C
Phnom Penh

TAG

កម្មករ

អ្នក​ឃ្លាំមើល​ថា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គ្មាន​ដំណោះស្រាយ គឺ​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ

អ្នក​សង្កេតការណ៍ លើកឡើង​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​វិវាទ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ចេះ​តែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ គឺជា​ការ​បំផ្លាញ​មុខមាត់​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ ដែល​ទង្វើ​ទាំងនេះ​គ្មាន​ផល​ចំណេញ​អ្វី​បន្តិច​សោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា ដើម្បី​ថែរក្សា​កេរ្តិ៍ឈ្មោះ និង​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ឱ្យ​ល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេស​មុខមាត់​រដ្ឋាភិបាល ក្រសួង​ការងារ​មាន​ភារកិច្ច​ចាំបាច់​បំផុត​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីអំពី​ការងារ...

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​ត្រូវ​បាន​កំណត់​ត្រឹម ២១០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៦

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​សម្ភារៈ​ធ្វើ​ដំណើរ ដូចជា​កាបូប វ៉ាលិស​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៦ ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន ២១០​ដុល្លារ​ក្នុង ១​ខែ ប៉ុន្តែ​កម្មករ​និយោជិត​សាកល្បង ទទួល​បាន​ត្រឹមតែ ២០៨​ដុល្លារ​ប៉ុណ្ណោះ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ សម្រាប់​ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត នឹង​កើន​ឡើង​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត...

សង់ត្រាល់​អះអាង​ថា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​គេចវេះ​មិន​ផ្ដល់​សំណង​ដល់​ថ្នាក់ដឹកនាំ​សហជីព​ជា​ស្ត្រី ៣​នាក់​អស់​រយៈពេល ៨​ឆ្នាំ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) អះអាង​ថា ក្រុមហ៊ុន ស៊ី អាយ ខេ ខេមបូឌា ខូអិលធីឌី (CIK Cambodia Co., Ltd.) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Mix & Match Garments ដែល​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េខាងត្បូង ដូច​គ្នា​នោះ បាន​គេចវេះ​ផ្តល់​សំណង​តាម​ដីកា​តុលាការ​ដល់​ថ្នាក់ដឹកនាំ​សហជីព​ដែល​ជា​ស្ត្រី ៣​នាក់​អស់​រយៈពេល ៨​ឆ្នាំ។ អង្គការ​សង់ត្រាល់...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ២៣២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៦ ដើម្បី​ឆ្លើយតប​តម្រូវការ​ចំណាយ​ប្រចាំ​ថ្ងៃ

ក្រុម​សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ២៣២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៦ ដោយសារ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​មាន​កម្រិត​ទាប និង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៧​ស្ថាប័ន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដល់ ២៣២​ដុល្លារ​ក្នុង ១​ខែ​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ។ ពួកគេ​អះអាង​ថា ប្រាក់ឈ្នួល​ដែល​មាន​ចំនួន​តែ ២០៨​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​ទាប និង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ សេចក្តី​ថ្លែងការណ៍​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា គម្លាត​រវាង​ប្រាក់ឈ្នួល និង​ការ​ចំណាយ​នេះ បន្ត​រុញ​ច្រាន​កម្មករ​និយោជិត​ឱ្យ​កាន់តែ​ធ្លាក់​ក្នុង​បំណុល និង​ភាព​ក្រីក្រ និង​បង្ខំ​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​អាហារ...

សង្គម​ស៊ីវិល​ប្រកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ

សង្គម​ស៊ីវិល ប្រកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ទទួលស្គាល់​ជា​សកល​ថា កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​ក៏​មាន​សិទ្ធិ​ដូច​គ្នា​នឹង​កម្មករ​ដទៃ​ទៀត​ដែរ។ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​អង្គការ​អុកស្វាម (OXFAM) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១២ មិថុនា ដោយ​សម្រេច​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ ក្រោម​ប្រធានបទ «គាំពារ​សង្គម និង​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ» នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ខាង​មុខ​នេះ។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អះអាង​ថា ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ​នៅឡើយ​ទេ ចំណែកឯ​ច្បាប់​ស្ដីពី​ការងារ ក៏​មិន​ទាន់​បាន​ចែង​ជាក់លាក់​អំពី​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅឡើយ​ដែរ។ ប្រភព​ដដែល...

ម្ចាស់​ក្រុមហ៊ុន​អាមេរិកាំង​ដែល​បញ្ជា​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ចិន​នៅ​ខ្មែរ​និយាយ​កុហក​អ្នកកាសែត​អំពី​ប្រាក់ខែ​កម្មករ​ស្ត្រី​ខ្មែរ

អ្នក​កាសែត​អាមេរិកាំង​ដែល​បាន​តាមដាន​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​ចិន ដោយ​ស្ត្រី​ខ្មែរ​ផ្គត់ផ្គង់​សម្លៀកបំពាក់​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ទទួល​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ រាយការណ៍​ថា ម្ចាស់​ក្រុមហ៊ុន​ណៃគី (Nike) និយាយ​អះអាង​ប្រាប់​កាសែត​មិន​ដូច​ការពិត​ជាក់ស្តែង​ទេ។ រីឯ​មន្ត្រី​នាយ​ក្រសួង​ការងារ ទទួល​បន្ទុក​លើ​ការ​ខុសត្រូវ​កម្មករ ក៏​មិន​យកចិត្ត​ទុកដាក់​ដែរ។ សារព័ត៌មាន​ឯករាជ្យ ProPublica ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មិថុនា ថា កម្មករ​ខ្មែរ​ធ្វើការ​តាម​មុខងារ​រៀង​ខ្លួន​ក្នុង​រោងចក្រ​កាត់ដេរ​ប៉ាក់​ចិន ឈ្មោះ Y & W ដែល​មាន​ទីចាត់ការ​ធំ​នៅ​ក្រុង​ហុងកុង Wing Luen ធ្វើការ​ច្រើន​ម៉ោង​រហូត​ដល់ ៧៦​ម៉ោង​ក៏​មាន​ក្នុង​មួយ​អាទិត្យ...

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​កម្មករ​រោងចក្រ Color Star រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ជាមួយ​ក្រុមហ៊ុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឱ្យ​កម្មករ​រោងចក្រ គល័រ​ស្តារ (Color Star) រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ជាមួយ​ក្រុមហ៊ុន ដើម្បី​ចៀសវាង​ការ​យក​ជម្រើស​តវ៉ា​ដោយ​ការ​បិទ​ផ្លូវ​សាធារណៈ ដែល​អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់។ ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ដំណោះស្រាយ​នៅ​ក្រុមហ៊ុន គល័រ​ស្ដារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី (Color Star Cambodia Product Co.,LTD) នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា ក្រសួង​បាន​សម្របសម្រួល​ជាមួយ​ភាគី​ក្រុមហ៊ុន​រួចរាល់​ហើយ ដោយ​ឯកភាព​គ្នា​លើ​ការ​ទូទាត់​ជូន​កម្មករ​និយោជិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន។ ប្រភព​ដដែល​អះអាង​ថា...

ក្រុមហ៊ុន​អាមេរិកាំង​ម៉ៅ​ទិញ​ផលិតផល​ស្រុក​ខ្មែរ​មាន​ការ​ចោទ​ថា​មិន​គិត​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ

ក្នុង​ទិវា​បុណ្យ​ពលករ​អន្តរជាតិ ១​ឧសភា មាន​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន ProPublica ថា កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ យ៉ាស៊ីលី ហ្គាម៉ិន ខេមបូឌីយ៉ា លីមីធិត (YASHILI GARMENT, CAMBODIA, LTD.) និង​រោងចក្រ វ៉ាយ និង ដឹបប៊លយូ (Y&W Garment Factory) ដែល​ផលិត​គ្រឿង​សម្លៀកបំពាក់​សម្រាប់​មនុស្ស​ប្រើប្រាស់ ជាពិសេស​មួក​សម្រាប់​កូនង៉ែត...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​នៅតែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​ជាង ១​ពាន់​ថ្ងៃ​មក​ហើយ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ត្អូញត្អែរ​ថា អស់​រយៈពេល​ជាង ១​ពាន់​ថ្ងៃ​ហើយ (១១៧៤​ថ្ងៃ) ដែល​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ចេញ​មុខ​ដោះស្រាយ​សូម្បី​តែ​មួយ​ចំណុច​ចំពោះ​លក្ខខណ្ឌ​ទាំង ៨ ដែល​កម្មករ​រងគ្រោះ​បាន​ស្នើសុំ។ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ ដោយ​ការ​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ចំនួន ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​មក​នេះ។ ក្រុម​កូដករ​ទាំងនេះ​លើកឡើង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​ពី​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​តែប៉ុណ្ណោះ ដូចជា ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដង្ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ​សាជាថ្មី​ដើម្បី​សុំ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ដង្ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សាជាថ្មី នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រុម​កូដករ​ណាហ្គា​វើលដ៍ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ ដើម្បី​តាមដាន​ញត្តិ​របស់​ខ្លួន​ដែល​បាន​ដាក់​ជូន​ក្រសួង​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កន្លង​មក ព្រោះ​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​ក្រសួង​ការងារ​នៅឡើយ​ទេ​ចំពោះ​សំណើ​នេះ។ តំណាង​កូដករ​ដែល​ចូលរួម​តាមដាន​ញត្តិ​នេះ លើកឡើង​ថា ក្នុង​ញត្តិ​ដែល​ក្រុម​កូដករ​បាន​ដាក់​ជូន​ក្រសួង​ការងារ គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួលយក​កម្មករ​និយោជិត​ផ្នែក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល (Naga Academy) ចំនួន ២៩​នាក់​ឱ្យ​ចូល​ធ្វើការ​វិញ។ ជាង​នេះ​ទៀត...

Latest news

© 2021, ដេលី. All rights reserved.