32.5 C
Phnom Penh

ម្ចាស់​ក្រុមហ៊ុន​អាមេរិកាំង​ដែល​បញ្ជា​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ចិន​នៅ​ខ្មែរ​និយាយ​កុហក​អ្នកកាសែត​អំពី​ប្រាក់ខែ​កម្មករ​ស្ត្រី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​កាសែត​អាមេរិកាំង​ដែល​បាន​តាមដាន​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​ចិន ដោយ​ស្ត្រី​ខ្មែរ​ផ្គត់ផ្គង់​សម្លៀកបំពាក់​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ទទួល​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ រាយការណ៍​ថា ម្ចាស់​ក្រុមហ៊ុន​ណៃគី (Nike) និយាយ​អះអាង​ប្រាប់​កាសែត​មិន​ដូច​ការពិត​ជាក់ស្តែង​ទេ។ រីឯ​មន្ត្រី​នាយ​ក្រសួង​ការងារ ទទួល​បន្ទុក​លើ​ការ​ខុសត្រូវ​កម្មករ ក៏​មិន​យកចិត្ត​ទុកដាក់​ដែរ។

សារព័ត៌មាន​ឯករាជ្យ ProPublica ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មិថុនា ថា កម្មករ​ខ្មែរ​ធ្វើការ​តាម​មុខងារ​រៀង​ខ្លួន​ក្នុង​រោងចក្រ​កាត់ដេរ​ប៉ាក់​ចិន ឈ្មោះ Y & W ដែល​មាន​ទីចាត់ការ​ធំ​នៅ​ក្រុង​ហុងកុង Wing Luen ធ្វើការ​ច្រើន​ម៉ោង​រហូត​ដល់ ៧៦​ម៉ោង​ក៏​មាន​ក្នុង​មួយ​អាទិត្យ ហើយ​ជួនកាល ធ្វើការ​ថែម​ម៉ោង​ទៀត បើ​មាន​បញ្ជា​ទិញ​ប្រញាប់។ កម្មករ​ខ្លះ​ធ្វើការ​តែ ៤៨​ម៉ោង​ក្នុង​មួយ​អាទិត្យ ប៉ុន្តែ​សុំ​ធ្វើ​ថែម​ម៉ោង​ខ្លះ ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវការ​ចាយវាយ​មិន​គ្រប់គ្រាន់។

ថៅកែ​ក្រុមហ៊ុន ណៃគី អះអាង​ថា ប្រាក់ខែ​ឈ្នួល​កម្មករ​ខ្មែរ​នៅ​ទីនោះ​បាន​ទទួល​លើស​ប្រាក់ខែ​អប្បបរមា​រដ្ឋ​កំណត់ គឺ ១​ដុល្លារ​ក្នុង​មួយ​ម៉ោង។

តាម​ការ​ស្រាវជ្រាវ​ពី​អ្នកកាសែត​ក្នុង​ចំណោម​កម្មករ​ជាង ៣៧០០​នាក់​ក្នុង​រោងចក្រ​មួយ​មាន​កម្មករ​ប្រមាណ ១% ប៉ុណ្ណោះ ដែល​បាន​ចំណូល ១,៩ លើ​ប្រាក់ខែ​អប្បបរមា គឺ ២២០​ដុល្លារ។ ជាង ៩០% បាន​ប្រាក់ខែ​តែ ២០៤​ដុល្លារ​ប៉ុណ្ណោះ។ រីឯ​ជំនួយការ​ផលិតកម្ម​គ្រប់គ្រង​កម្មករ បាន​ប្រាក់ខែ ៤០០​ដុល្លារ។ ដោយ​ប្រាក់ខែ​ទាប ហើយ​មិន​ស្មើ​គ្នា​នេះ កម្មករ​ស្ត្រី​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ពីរ​មុខ ឬ​ត្រូវ​ចេះ​ប្រើ​ម៉ាស៊ីនដេរ​ប៉ាក់​យ៉ាងតិច​ពីរ​គ្រឿង។

គេ​សួរ​ថា តើ​ក្រុមហ៊ុន​អាមេរិកាំង​គិតគូរ​ដល់​សុខុមាលភាព​កម្មករ​ខ្មែរ​កម្រិត​ណា? ចុះ​មន្ត្រី​ខ្មែរ​ដែល​រស់​នឹង​ញើស​ឈាម​ស្ត្រី​កម្មករ​ខ្មែរ ជួយ​គិតគូរ​កម្រិត​ណា​ដែរ?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស