35 C
Phnom Penh

TAG

កូដកម្ម

មេដឹកនាំ​សហជីព​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ជូន​បុគ្គលិក​ណាហ្គា​វើលដ៍​ដោយ​ស្មោះត្រង់

មេដឹកនាំ​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ចិត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ជូន​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​អូស​បន្លាយ​ពេល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​ទាំងនោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លីមីតធីត បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ខណៈ​កម្មករ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទាល់តែសោះ ហើយ​ការ​បញ្ឈប់​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ការងារ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កម្មករ។ លោក រ៉ុង ឈុន អះអាង​ថា...

បុគ្គលិក Naga World បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ ទោះបី​ត្រូវ​ក្រុម​សន្តិសុខ​រុញច្រាន

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១​ពាន់​នាក់ បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច​ពី​ក្រុមហ៊ុន។ ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ បាន​រុញច្រាន និង​បន្ត​ដាក់​របាំង​រារាំង​បុគ្គលិក​ដោយ​មិន​ឱ្យ​ពួកគេ​ចូល​ទៅ​ជិត​ក្រុមហ៊ុន​ឡើយ។ ក្រុម​បុគ្គលិក​បាន​ប្ដេជ្ញា​ចិត្ត​ថា ទោះបីជា​ពួកគាត់​ត្រូវ​អាជ្ញាធរ​រុញច្រាន​យ៉ាងណាក៏ដោយ គឺ​ពួកគាត់​មិន​បញ្ឈប់​ការ​តវ៉ា​នេះ​ទេ ប្រសិនបើ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ​ដែល​អាច​ទទួល​យក​បាន​នោះ។ កន្លងមក ក្រុម​បុគ្គលិក​ទាំងនោះ​ធ្លាប់​លើកឡើង​ថា បើសិនជា​អាជ្ញាធរ​នៅតែ​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភាព​លម្អៀង​ទៅ​ភាគី​ក្រុមហ៊ុន។ ករណី​នេះ...

Latest news