TAG
កូដកម្ម
តុលាការកំពូលមិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន
តុលាការកំពូលសម្រេចបន្តឃុំខ្លួនមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុងពន្ធនាគារដូចសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញសម្រេចដដែលថាជារឿងត្រឹមត្រូវ។
ការប្រកាសសាលដីកានាថ្ងៃសុក្រ ទី២៤ ខែមីនា នេះ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក គង់ ស្រ៊ីម បានបើកសវនាការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅលើបណ្ដឹងសារទុក្ខរបស់កញ្ញា ឈឹម ស៊ីថរ ដែលប្ដឹងមិនសុខចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារដដែល។
តែយ៉ាងណា នៅថ្ងៃសុក្រនេះ ប្រធានក្រុមប្រឹក្សាតុលាការកំពូល លោក គង់ ស្រ៊ីម...
លោក ហ៊ុន សែន ចោទក្រុមកូដករណាហ្គាវើលដ៍ថាមានប្រភពលុយជួយឱ្យធ្វើបាតុកម្ម
បុរសខ្លាំង លោក ហ៊ុន សែន ចោទដោយមិនចំឈ្មោះទៅកាន់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ថាពួកគេមានប្រភពផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម ដូច្នេះហើយបានជាពួកគេអាចមានលទ្ធភាពធ្វើបាតុកម្មអស់រយៈពេលជាងមួយឆ្នាំទាំងដែលការងារត្រូវបានផ្អាកអស់រយៈពេលជាង ១ឆ្នាំដែរនោះ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះថា ប្រសិនបើលោកទៅចាប់ប្រភពផ្គត់ផ្គង់លុយរបស់ពួកគេ លោកក៏អាចចាប់បានដែរ សូមកុំគិតស្មានថាលោកមិនដឹងរឿងនេះឱ្យសោះ។
លោក ហ៊ុន សែន បន្ថែមថា ជារឿងដែលមិនសមហេតុផលទាល់តែសោះនៅពេលដែលគ្មានការងារធ្វើហើយ បែរជាក្រុមកូដករទាំងនោះអាចមានអាហារហូបចុកបរិបូរណ៍អំឡុងពេលធ្វើបាតុកម្មទៅវិញ។
ការអះអាងនេះ ធ្វើឡើងក្នុងចេតនាចោទប្រកាន់ទៅកាន់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍...
អ្នកឃ្លាំមើលទទូចឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយបញ្ចប់វិវាទការងារបុគ្គលិកណាហ្គាវើលដ៍
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ទទូចឱ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍រកដំណោះស្រាយលើវិវាទការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបានចប់មុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីកិត្តិយសរដ្ឋាភិបាល និងបក្សកាន់អំណាច។
លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កុម្ភៈ នេះថា ដើម្បីបញ្ចប់រឿងនេះដោយយុត្តិធម៌ តុលាការត្រូវតែទម្លាក់ចោលរាល់បទចោទលើប្រធានសហជីព និងតំណាងសហជីពដែលកំពុងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌កន្លងមក ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ...
កូដករណាហ្គាបន្តយុទ្ធនាការនៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជិត ១០០នាក់ ធ្វើយុទ្ធនាការនៅមុខពន្ធនាគារព្រៃស ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់។
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើយុទ្ធនាការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ ដោយបង្ហោះប៉េងប៉ោងដែលភ្ជាប់ជាមួយនឹងបដា ដោយសរសេរថា «ដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុងនោះក្រុមកូដករក៏បានចងក្រណាត់ពណ៌ទឹកក្រូចលើក្បាលដោយសរសេរថា «វិវាទការងារ សូមកុំលាបពណ៌ទៅជារឿងផ្សេង» ផងដែរ។
តំណាងក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា...
អង្គការសង្គមស៊ីវិលថាតុលាការមានកំហុស បើកញ្ញា ឈឹម ស៊ីថរ ជាប់បម្រាមដូចការចោទប្រកាន់
អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជាច្រើនស្ថាប័ន បដិសេធថា ប្រសិនបើតំណាងសហជីពកញ្ញា ឈឹម ស៊ីថរ មានជាប់បម្រាមរបស់តុលាការដូចការចោទប្រកាន់ នោះគឺជាកំហុសរបស់តុលាការទាំងស្រុង។
អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកអំឡុងពេលដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៥សប្តាហ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
អង្គការសមាគមខាងលើអះអាងថា...
សង្គមស៊ីវិលបន្តទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល ទាមទារឱ្យរដ្ឋាភិបាលដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ក្នុងយុទ្ធនាការសប្តាហ៍ទី៤ នេះ ក្រោយតុលាការសម្រេចឃុំខ្លួនតំណាងកម្មកររូបនេះទាំងអយុត្តិធម៌។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ធ្នូ នេះថា ការចាប់ខ្លួនតំណាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយលើកយកមូលហេតុថាកញ្ញាមិនបានគោរពតាមលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ...
ក្រុមអ្នកការពារសិទ្ធិថាការដោះស្រាយវិវាទការងារណាហ្គាពីក្រសួងការងារជាការសម្ដែង
មន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិការងារ ចាត់ទុកដំណើរការនៃការដោះស្រាយវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍របស់ក្រសួងការងារ គឺជាការសម្ដែងឱ្យតែល្អមើល ព្រោះកម្មករនៅតែមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំមកហើយ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ធ្នូ នេះថា បើក្រសួងការងារ នៅតែបន្តដឹកនាំដោះស្រាយវិវាទនេះដូចពេលកន្លងមក ដំណោះស្រាយនៅតែអាចកើតមានដដែល ស្របពេលដែលខាងក្រុមហ៊ុន និងខាងអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើកម្មករទាំងនោះយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
លោក មឿន តុលា...
សមាជិកសភាអូស្ត្រាលីថារដ្ឋាភិបាលក្រោមអំណាចលោក ហ៊ុន សែន ជារបបក្មេងទំនើង
សមាជិកសភាអូស្ត្រាលី ចាត់ទុករដ្ឋាភិបាលក្រោមអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជារបបក្មេងទំនើង បន្ទាប់ពីប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្រោយត្រឡប់មកពីមហាសន្និបាតអន្តរជាតិនៅប្រទេសអូស្ត្រាលី។
សមាជិកសភាអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវបានសារព័ត៌មានអូស្ត្រាលី ABC ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ការតស៊ូរបស់កញ្ញា...
ក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអូស្ត្រាលីទាមទារឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់
ក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអូស្ត្រាលី (Australian Council of Trade Unions=ACTU) ថ្កោលទោសរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដោយទាមទារឱ្យដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ព្រោះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអូស្ត្រាលី ACTU កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ។
ប្រភពដដែលលើកឡើងថា ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា...
សហភាពសហជីពអន្តរជាតិជំរុញឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ
សហព័ន្ធសហភាពអន្តរជាតិ (ITUC) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ដោយសំអាងថាមិនមានភាពស្របគ្នាជាមួយនឹងគោលការណ៍ច្បាប់ជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន។
សហព័ន្ធសហភាពអន្តរជាតិ (ITUC) តំណាងឱ្យសមាជិកជាង ១២០ប្រទេសទូទាំងពិភពលោក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ធ្នូ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការឃុំខ្លួនប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីរូបគេវិលត្រឡប់ពីការចូលរួមមហាសន្និបាតពិភពលោកនៃសហភាពសហជីពអន្តរជាតិ (ITUC) នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី...