28 C
Phnom Penh

TAG

កើត ឆែ

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ពលរដ្ឋ​ខ្លួនឯង​ដូច​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

អ្នកវិភាគ និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា និង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត​ឲ្យ​ដូច​ការ​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ មីនា នេះ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​មិន​ប្រកាន់​ជាតិសាសន៍​នោះ​ទេ ប្រសិនបើ​បរទេស​ទាំងនោះ​រស់នៅ​ស្រប​ច្បាប់ ប៉ុន្តែ​បើ​រស់នៅ​មិន​ស្រប​ច្បាប់​ទេ រដ្ឋាភិបាល​គួរតែ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កំណើត​វិញ។ លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ ដើម្បី​បញ្ចៀស​ការ​ចោទប្រកាន់​ថា​ជនបរទេស​ផ្សេង​ទៀត​ដែល​កំពុង​រស់នៅ​ខុសច្បាប់...

លោក កឹម សុខា ថា​វប្បធម៌​ខ្មែរ​ជួយ​ខ្មែរ​មិន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ លើកឡើង​ថា វប្បធម៌​ចែករំលែក គឺជា​ការចូលរួម ខ្មែរ​ជួយ​ខ្មែរ ដោយ​មិន​គិត​ពី​ការ​កេង​ចំណេញ​នយោបាយ និង​មិន​រើសអើង​និន្នាការ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​នោះ គឺជា​ទឹកចិត្ត​សប្បុរសធម៌​ដែល​នាំ​មក​នូវ​ស្មារតី​សាមគ្គីភាព ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ជានិច្ច​និរន្ត។ លោក​អះអាង​ថា ទោះបីជា​សេរីភាព​របស់​លោក​មិនទាន់​ពេញលេញ តែ​លោក​នៅតែ​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​បន្ត​ទៀត ហើយ​ជំនួយ​សប្បុរសធម៌​ដែល​លោក​បាន​ធ្វើ​កន្លងមក​នេះ...

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា បើ​ទោះបីជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព មិន​មាន​ព្រៃឈើ...

Latest news